VOV WorldVOV World
សហគមន៍អន្តរជាតិថ្កោលទោសការធ្វើឲ្យស្របច្បាប់ទីប្រជុំជនរបស់ អ៊ីស្រាអែលនៅតំបន់ត្រើយខាងលិច
08/02/2017 07:20
(VOVworld) – ១ ថ្ងៃក្រោយពីរដ្ឋសភាអ៊ីស្រាអែលអនុម័ត លើគំរោងច្បាប់មួយ ដែលធ្វើឲ្យស្រប់ច្បាប់ទីប្រជុំជនជីហ្វ រាប់សិបនៅតំបន់ដែនដីរបស់ប៉ាឡេស្ទីន នៅត្រើយខាង លិច នាថ្ងៃទី​ ៧ កុម្ភៈ អ.ស.ប. និងប្រទេសជាច្រើនលើពិភព លោកបានរិះគន់យ៉ាងខ្លាំងសេចក្តីសម្រេចពោលខាងលើ ហើយចាត់ទុកថា៖ ទង្វើនេះនឹងគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់ ដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ារ។
សហគមន៍អន្តរជាតិថ្កោលទោសការធ្វើឲ្យស្របច្បាប់ទីប្រជុំជនរបស់ អ៊ីស្រាអែលនៅតំបន់ត្រើយខាងលិច
សហគមន៍អន្តរជាតិថ្កោលទោសការធ្វើឲ្យស្របច្បាប់ទីប្រជុំជនរបស់ អ៊ីស្រាអែលនៅតំបន់ត្រើយខាងលិច (VNA) (VOVworld) – ១ ថ្ងៃក្រោយពីរដ្ឋសភាអ៊ីស្រាអែលអនុម័តលើគំរោងច្បាប់មួយ  ដែលធ្វើឲ្យស្រប់ច្បាប់ទីប្រជុំជនជីហ្វរាប់សិបនៅតំបន់ដែនដីរបស់ប៉ាឡេស្ទីន  នៅត្រើយខាងលិច នាថ្ងៃទី​ ៧ កុម្ភៈ អ.ស.ប. និងប្រទេសជាច្រើនលើពិភព លោកបានរិះគន់យ៉ាងខ្លាំងសេចក្តីសម្រេចពោលខាងលើ ហើយចាត់ទុកថា៖ ទង្វើនេះនឹងគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់ដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ារ។ ផ្លាស់ប្តូរ ជាមួយមជ្ឈដ្ឋានសារព័ត៌មាន បេសកជនពិសេស អ.ស.ប. ទទួល បន្ទុកបញ្ហានៅ មជ្ឈឹមបូព៌ារ លោក  Nickolay Mladevov បានចាត់ទុកថា៖ គំរោងច្បាប់នេះបាន «បានឆ្លងហួសព្រំដែន» សំដៅឆ្ពោះទៅការរួមបញ្ចូល តំបន់ត្រើយខាងលិចក្នុងអ៊ីស្រាអែលតាមរយៈនោះ​បង្កើតឡើង «ទំលាប់មួយ ដ៏គ្រោះថ្នាក់» ដោយសារ នេះគឺជាលើកដំបូងរដ្ឋសភាអ៊ីស្រាអែលធ្វើឲ្យស្រប ច្បាប់សកម្មភាពកសាងទីប្រជុំជនខុសច្បាប់នៅតំបន់ដែនដីរបស់ប៉ាឡេស្ទីន។ នាថ្ងៃដដែល សម្ព័ន្ធភាពអារ៉ាប់ក៏បានថ្កោលទោសយ៉ាងខ្លាំងក្លាគំរោងច្បាប់ ពោលខាងលើ ហើយចាត់ទុកថា៖ នេះគឺជារូបសណ្ឋានទន្ទ្រានកាន់កាប់ខុស ច្បាប់ដែនដីនិងទ្រព្យសម្បត្តិ្តរបស់ប្រជាជនប៉ាឡេស្ទីន៕