សហប្រតិបត្តិការរវាងកងកម្លាំងនគបាល មហាផ្ទៃ សន្តិសុខវៀតណាមកម្ពុជានិងឡាវ
29/07/2014 08:27
(VOVworld)-នាយប់ថ្ងៃទី២៨កក្កដា នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្រ្តី ក្រសួងនគបាលវៀតណាម បានទទួលជួបជាមួយគណៈប្រតិភូនៃក្រសួងមហារផ្ទៃកម្ពុជា

តំណាងនៃប្រទេសទាំងបីវៀតណាម កម្ពុជា និងឡាវ (VOVworld)-នាយប់ថ្ងៃទី២៨កក្កដា នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្រ្តី ក្រសួងនគបាលវៀតណាម បានទទួលជួបជាមួយគណៈប្រតិភូនៃក្រសួងមហារ ផ្ទៃកម្ពុជា ដឹកនាំដោយលោក ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួង មហារផ្ទៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់របស់ក្រសួងសន្តិសុខឡាវ ដឹកនាំ ដោយ លោក Somkeo Silavong ជារដ្ឋមន្រ្តីស្តីទី មកចូលរួមសន្និសីទរដ្ឋមន្រ្តីកម្ពុជា ឡាវ វៀតណាម ស្តីអំពីកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងឧក្រិដ្ឋកម្មដែលប្រ ព្រឹត្តទៅ នៅខេត្ត Lam Dong វៀតណាម។ ថ្លែងមតិក្នុងជំនួបនេះ លោកTran Dai Quang បានសង្កត់ធ្ងន់ថា វៀតណាម កម្ពុជា និងឡាវ ជាប្រទេសភូមិផងរបងដ៏ល្អប្រសើ និងមានចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី។ លោក Tran Dai Quang ជឿជាក់ថា សន្និសីទលើកនេះ នឹង ទទួលបានលទ្ធផលល្អ រួមចំណែកក្នុងការជម្រុញទំនាក់ទំនង កិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងបី៕
Related






