VOV WorldVOV World
សហរដ្ឋអាមេរិកពិចារណាដកទ័ពចេញពីប្រទេសណាតូមួយចំនួន ដែលមិនគាំទ្រអាមេរិកក្នុងជម្លោះជាមួយអ៊ីរ៉ង់
09/04/2026 10:30
[VOVWORLD] - រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាលើផែនកា​រដាក់ទណ្ឌកម្មលើ​សមាជិកជាច្រើននៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថា មិនបានគាំទ្រសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក្នុងជម្លោះជាមួយអ៊ីរ៉ង់។
សហរដ្ឋអាមេរិកពិចារណាដកទ័ពចេញពីប្រទេសណាតូមួយចំនួន ដែលមិនគាំទ្រអាមេរិកក្នុងជម្លោះជាមួយអ៊ីរ៉ង់
សំណើនេះ រួមទាំងលទ្ធភាពនៃការដកទ័ពអាមេរិកចេញពីប្រទេសដែលត្រូវបានចាត់ទុកថា "គ្មាន​ប្រយោជន៍" ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុង​សង្គ្រាម ហើយដាក់ពង្រាយកងកម្លាំងទៅកាន់ប្រទេសដែលគាំទ្រយ៉ាងខ្លាំងដល់យុទ្ធនាការ​យោធារបស់សហរដ្ឋអាមេរិក។ ជាពិសេស សហរដ្ឋអាមេរិកនឹងដកកងទ័ពចេញពីមូលដ្ឋានយោធា យ៉ាងហោចណាស់មួយ​កន្លែង នៅក្នុងប្រទេសអេស្ប៉ាញ ឬអាល្លឺម៉ង់។ US soldiers participate in a combined arms live-fire exercise at Bulgaria's Novo Selo Training Area (Photo: REUTERS/Spasiyana Sergieva) ទាហានអាមេរិកចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិត នៅ ប្រទេសប៊ុលហ្គារី ។ (រូបថត៖ REUTERS/Spasiyana Sergieva) កាយវិការនេះ កើតឡើងនោពេលដែល​មានភាពតានតឹងជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន។ ថ្វីត្បិតតែអគ្គលេខាធិការណាតូលោក Mark Rutte បានមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកក៏ដោយ សេតវិមាននៅតែចាត់ទុកថា ប្រទេសអឺរ៉ុបមួយចំនួនបាន "បែរខ្នង” ចំពោះប្រជាជនអាមេរិក ក្នុងអំឡុងពេលជម្លោះជាមួយអ៊ីរ៉ង់ ទោះបីជាប្រជាជនអាមេរិកកំពុងឧបត្ថម្ភ​ដល់ខឿន​ការពារជាតិរបស់​សម្ព័ន្ធមិត្តក៏ដោយ។ បន្ទាប់ពីសហរដ្ឋ​អាមេរិក ​និង​អ៊ីរ៉ង់ សម្រេចបាន​កិច្ចព្រមព្រៀងឈប់បាញ់ជាបណ្ដោះអាសន្ន ប្រទេសសមាជិក​ណាតូជាច្រើន រួមទាំងអង់គ្លេស បានប្រកាសត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមក្នុងការធានាសេរីភាពនាវាចរណ៍នៅច្រកសមុទ្រ Hormuz។ ទោះជាយ៉ាងណាក៏ដោយ សេតវិមានហាក់ដូចជា​មិន​យក​​ចិត្ត​ទុក​ដាក់ចំពោះសំណើទាំងនេះ ហើយបន្តរក្សាគោល​ជំហរដ៏តឹង​រឹងចំពោះសម្ព័ន្ធមិត្ត៕
TAG
VOV/VOVWORLD/សហរដ្ឋអាមេរិក/ដកទ័ព/ជម្លោះ/អ៊ីរ៉ង់