VOV WorldVOV World
ស៊ីរីចាប់ផ្ដើមឡើងវិញសកម្មភាពជម្លៀសក្រោយពីករណីវាយប្រហារដែល បណ្ដាលឲ្យមនុស្សរាប់សិបនាក់ស្លាប់
16/04/2017 08:47
(VOVworld) - នាថ្ងៃទី១៥ មេសា អង្គការឃ្លាំមើលសិទ្ធិ មនុស្សស៊ីរី (SOHR) ឲ្យដឹងថា ជើងរថយន្តដឹកជញ្ជូន ជនភៀសខ្លួនរាប់ពាន់នាក់នៅស៊ីរីបានបន្តធ្វើដំណើរ ក្រោយពីករណីវាយប្រហារដោយគ្រាប់បែកអត្តឃាត ដែលបណ្ដាលឲ្យ មនុស្សរាប់សិបនាក់ត្រូវស្លាប់។
ស៊ីរីចាប់ផ្ដើមឡើងវិញសកម្មភាពជម្លៀសក្រោយពីករណីវាយប្រហារដែល បណ្ដាលឲ្យមនុស្សរាប់សិបនាក់ស្លាប់
អ្នករងរបួសក្នុងការវាយប្រហារត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ (រូបថត៖EPA) (VOVworld) - នាថ្ងៃទី១៥ មេសា អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) ឲ្យ ដឹងថា ជើងរថយន្តដឹកជញ្ជូនជនភៀសខ្លួនរាប់ពាន់នាក់នៅស៊ីរីបានបន្តធ្វើដំណើរ ក្រោយពីករណីវាយប្រហារដោយគ្រាប់បែកអត្តឃាតដែលបណ្ដាលឲ្យមនុស្សរាប់ សិបនាក់ត្រូវស្លាប់។ មុននោះ ប្រភពព័ត៌មានមួយឲ្យដឹងថា មនុស្សយ៉ាងហោច ណាស់៧០នាក់បាន ស្លាប់និង១២៨នាក់ទៀតត្រូវរងរបួសក្នុងករណីវាយប្រហារ ដោយអត្តឃាតពោលខាងលើ ដែលកើតមានឡើងនៅទីកន្លែងប្រមូលផ្ដុំរថយន្ត ដឹកជញ្ជូនជនអ៊ីស្លាម និកាយ Shiite ជម្លៀសចេញពីទីរួមខេត្តចំនួន២ដោយកងទ័ព រដ្ឋាភិបាលកាន់កាប់ នៅស៊ីរី៕