VOV WorldVOV World
ស៊ីរីចាប់ផ្តើមដឹកជញ្ជូនអាវុធគីមីចេញពីប្រទេសនេះ
08/01/2014 11:37
(VOVworld) – នាថ្ងៃទី ៧ មករា អង្គការហាមឃាត់ប្រើ ប្រាស់អាវុធគីមី (OPCW) បានឲ្យដឹងថា៖ ស៊ីរីចាប់ផ្តើម ដឹកជញ្ជូនអាវុធគីមីចេញពីប្រទេសនេះ
ស៊ីរីចាប់ផ្តើមដឹកជញ្ជូនអាវុធគីមីចេញពីប្រទេសនេះ
ស៊ីរីចាប់ផ្តើមដឹកជញ្ជូនអាវុធគីមីចេញពីប្រទេសនេះ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៧ មករា អង្គការហាមឃាត់ប្រើប្រាស់អាវុធគីមី (OPCW) បានឲ្យ ដឹងថា៖ ស៊ីរីចាប់ផ្តើមដឹកជញ្ជូនអាវុធគីមីចេញពីប្រទេសនេះតាមកិច្ចព្រម ព្រៀងអំពី ការបំផ្លាញចោលឃ្លាំងអាវុធគីមីដែលរដ្ឋាអំណាច Damascus បានចុះ ហត្ថលេខាជាមួយ រុស្ស៊ីនិងអាមេរិកកាលពីឆ្នាំ ២០១៣។ សេចក្តីថ្លែងការរបស់ OPCW បានលើកច្បាស់ថា៖ ផ្នែកអាវុធគីមីមួយត្រូវបានដឹកជញ្ជូនលើនាវារបស់ដាណឺម៉ាកទៅកាន់កន្លែងមួយចំនួន ក្រៅប្រទេសស៊ីរីដើម្បីបំផ្លាញចោលបាន។ បណ្ដានាវា របស់ស៊ីរី រុស្ស៊ី ចិន​និងន័រវេកបាន ត្រួតពិនិត្យដំណើរដឹកជញ្ជូននេះ៕