ច្រកទ្វាព្រំដែន Nassib រវាងស៊ីរី និង Jordan

រដ្ឋអំណាច Damascus បន្ទាប់ពីដណ្តើមបាន តំបន់ព្រំដែន ពីដៃរបស់ភាគី ប្រឆាំងដោយសង្ឃឹមថានឹងបើកឡើងវិញនូវខ្សែព្រំដែន Nassib ដ៏សំខាន់ ក្នុង គោលបំណងចង់ស្តារឡើងវិញនូវខឿនសេដ្ឋកិច្ចដែលត្រូវបានបំផ្លាញរបស់ ស៊ីរី និងកសាងឡើងវិញនូវទឹកដីក្រោមការកាន់កាប់របស់រដ្ឋអំណាចផងដែរ។

លើសពីនេះទៅទៀត ទីក្រុង Amman ក៏សង្ឃឹមថាថាការបើកច្រកទ្វាព្រំដែន នេះ និងធ្វើស្តារឡើងវិញនូវសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មប្រចាំឆ្នាំដែលមានតម្លៃ រាប់ប៊ីលានដុល្លារអាមេរិករវាងអឺរ៉ុបនិងទីផ្សារឈូងសមុទ្រតាមរយៈប្រទេសស៊ីរី៕