សិក្ខាសាលា “ហូជីមិញ-Pham Van Dong-Vo Nguyen Giap រាល់សតិអារម្មណ៍ដ៏ធំធេងអំពីកសាងសង្គមរៀនសូត្រ”
06/03/2015 08:30
Vovworld-នារសៀលថ្ងៃទី៥មិនា សមាគមជំរុញការរៀន សូត្រខេត្ត Son La និងវិទ្យាស្ថានស្រាវជ្រាវសង្គមរៀនសូត្រ

សិក្ខាសាលា “ហូជីមិញ-Pham Van Dong-Vo Nguyen Giap រាល់សតិអារម្មណ៍ដ៏ធំធេងអំពីកសាងសង្គមរៀនសូត្រ” (ឯកសារ) Vovworld-នារសៀលថ្ងៃទី៥មិនា សមាគមជំរុញការរៀនសូត្រខេត្ត Son La និងវិទ្យាស្ថានស្រាវជ្រាវសង្គមរៀនសូត្រសមាគមជំរុញការរៀនសូត្រវៀតណាម បានសហការរៀបចំសិក្ខាសាលា “ហូជីមិញ-Pham Van Dong-Vo Nguyen Giap រាល់សតិអារម្មណ៍ដ៏ធំធេងអំពីកសាងសង្គមរៀនសូត្រ”។ នៅសិក្ខាសាលាអ្នក ស្រាវជ្រាវនិងតំណាងបណ្ដាខេត្តបានរាយការណ៍បទអន្តរាគមន៍ចំនួន១៨ដូចជា ហូជីមិញ-Pham Van Dong-Vo Nguyen Giap រាល់សតិអារម្មណ៍ដ៏ធំធេងអំពីសង្គម រៀនសូត្រ រៀនសូត្រអស់មួយជីវិត ហូជីមិញ-Pham Van Dong-Vo Nguyen Giap បណ្ដាអ្នកបំភ្លឺខឿនអប់រំបដិវត្តន៍និងទស្សនៈអំពីការកសាងសង្គមជាដើម។ សាស្ត្រាចារ្សបណ្ឌិត Pham Tat Dong អនុប្រធានសមាគមជំរុញការរៀនសូត្រវៀត ណាមបានឲ្យដឹងថា៖ “ចំពោះសតិអារម្មណ៍រៀនសូត្រអស់មួយជីវិតរបស់លោកប្រធានហូជីមិញ នេះជាបញ្ហាធំធេងដែលតាំងពីពេលបង្កើតបក្ស លោកប្រធានហូជីមិញក៏បាន និយាយអំពីការអប់រំសំរាប់ជនគ្រប់រូបនិងឥឡូវនេះពិភពលោកក៏បាននិយាយ ដល់ការអប់រំសំរាប់ជនគ្រប់រូបដែរ។ បញ្ហាទី២ដែលខ្ញុំយកចិត្តទុកដាក់ជាពិសេស គឺអប់រំមនុស្សធំដឹងក្តី៕”
Related






