សិក្ខាសាលា “ឥទ្ធិពលនៃបញ្ហាវ័យចំណាស់របស់ចំនួនប្រជាជនទៅលើខឿនសេដ្ឋកិច្ច”
06/09/2016 11:38
(VOVworld) - នាព្រឹកថ្ងៃទី៦ កញ្ញា នៅរដ្ឋធានី ហាណូយ ប្រទេសវៀតណាមបានប្រព្រឹត្តទៅសិក្ខា សាលាតំបន់ស្ដីអំពីឥទ្ធិពលនៃបញ្ហាវ័យចំណាស់ របស់ចំនួនប្រជាជនទៅលើខឿនសេដ្ឋកិច្ច។

ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ថ្លែងមតិនៅសិក្ខាសាលានេះ (រូបថត៖TTXVN) (VOVworld) - នាព្រឹកថ្ងៃទី៦ កញ្ញា នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម បាន ប្រព្រឹត្តទៅសិក្ខាសាលាតំបន់ស្ដីអំពីឥទ្ធិពលនៃបញ្ហាវ័យចំណាស់របស់ចំនួន ប្រជាជនទៅលើខឿនសេដ្ឋកិច្ច។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីនិងជាប្រធាន គណៈកម្មាធិការជាតិទទួលបន្ទុកបញ្ហាមនុស្សមានវ័យចំណាស់វៀតណាម លោក Vu Duc Dam បានឲ្យដឹងថា វៀតណាមកំពុងស្ថិតនៅសម័យកាលចំនួន ប្រជាជន មាស ប៉ុន្តែក៏ត្រូវប្រឈមមុខ នឹងបញ្ហាវ័យចំណាស់របស់ចំនួន ប្រជាជននាពេល អនាគតផងដែរ។តាមការព្យាករណ៍ថា ក្រោយរយៈពេល២០ឆ្នាំទៀត ចំនួន ប្រជាជនមានវ័យក្មេងនិងវ័យចំណាស់របស់វៀតណាមគឺស្មើគ្នា។លោក Vu Duc Dam បានឲ្យដឹងថា៖ “យើងខ្ញុំយល់ថា នេះមិនមែនជាបញ្ហាថ្មីចំពោះពិភពលោកទេ ប៉ុន្តែចំពោះវៀត ណាមគឺបញ្ហានេះកំពុងដាក់ចេញការសាកល្បងជាច្រើន។ខ្ញុំគិតថា វៀតណាម មិនត្រឹមតែត្រូវឆ្លងកាត់លើការសាកល្បងប៉ុណ្ណោះទេ ថែមទាំងត្រូវប្រែក្លាយការ សាកល្បងទៅជាឱកាសអភិវឌ្ឍន៍ទៀត។ធ្វើយ៉ាងម៉េចដើម្បីពង្រីកនូវតួនាទីរបស់ មនុស្សចាស់ជរា”៕
Related






