សិក្ខាសាលា “ជំរុញទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាង នារីវៀតណាមនិងកម្ពុជា”
24/08/2012 07:11
នាព្រឹកថ្ងៃទី ២៤ សីហានៅទីក្រុងហូជីមិញ (វៀតណាម) មជ្ឃឹមសម្ព័ន្ធសមាគមនារី វៀតណាមបានរៀបចំសិក្ខា សាលា “ជំរុញទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាង នារីវៀតណាមនិងកម្ពុជា”។

នាព្រឹកថ្ងៃទី ២៤ សីហានៅទីក្រុងហូជីមិញ (វៀតណាម) មជ្ឃឹមសម្ព័ន្ធសមាគមនារី វៀតណាមបានរៀបចំសិក្ខាសាលា “ជំរុញទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាង នារីវៀតណាមនិងកម្ពុជា”។ ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម Nguyen Thi Thanh Hoa ឧបនាយករដ្ឋមន្ត្រីប្រចាំការរាជរដ្ឋាភិបាលកម្ពុជា ម៉ែន សំអន និងជាប្រធាន សមាគមនារីដម្បីសន្តិភាពនិងអភិវឌ្ឍន៍កម្ពុជា រួមជាមួយតំណាងចំនួន ១០០ នាក់ បានចូលរួមសិក្ខាសាលា។ គោលដៅនៃសិក្ខាសាលានេះគឺសំដៅចែករំលែកបទពិ សោធន៍ក្នុងការងារកាត់បន្ថយភាពក្រីក្រជំរុញខ្លាំងការងារបង្ការប្រឆាំងការជួញដូរនារី កុមារ។ ថ្លែងមតិនៅទីនេះ ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម Nguyen Thi Thanh Hoa បានឲ្យដឹងថា៖“វៀតណាមនិងកម្ពុជាមានទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការដ៏យូរ អង្វែង។ ការព្រមព្រៀងសហប្រតិបត្តិការក្នុងដំណាក់កាល ២០១២-២០១៧ នៅថ្នាក់ មជ្ឍឹមនិង ខេត្តទីក្រុងនឹងត្រូវបានចុះហេត្ថលេខានាចុងឆ្នាំនេះ។យើងខ្ញុំនឹងពិភាក្សារ ដើម្បីកិច្ចសហប្រតិបត្តិការទទួលប្រសិទ្ធភាពខ្ពស់ជាងទៀតនាពេលខាងមុខ។ យើង ខ្ញុំចាត់ទុកថា៖ កិច្ចសហប្រតិបត្តិការនេះនឹងមានការរួមចំណែកជាក់ស្តែងចូលក្នុង ទំនាក់ទំនងល្អប្រសើរវាងប្រទេសទាំង ២។”
Related





