VOV WorldVOV World
សិក្ខាសាលា «សមុទ្រខាងកើត-ដំណើរគតិយុត្តិឆ្ពោះទៅសន្តិភាពនិងស្ថិរ ភាព» នៅរុស្ស៊ី
09/09/2016 08:36
(VOVworld) – នាថ្ងៃទី ៨ កញ្ញា នៅទីក្រុងម៉ូស្គូ សិក្ខាសាលាដោយប្រធានបទ «សមុទ្រខាងកើត -ដំណើរគតិយុត្តិឆ្ពោះទៅសន្តិភាពនិងស្ថិរភាព» ត្រូវបានរៀបចំ ឡើងដោយមានការចូលរួមរបស់ អ្នកប្រាជ្ញអ្នកស្រាវជ្រាវជួរមុខលើវិស័យអាស៊ី- ប៉ាស៊ីហ្វិករបស់រុស្ស៊ី តំណាងនៃក្រសួងការបរទេស រុស្ស៊ីរួមជាមួយមជ្ឈដ្ឋានសារព័ ត៌មានជាតិនិង អន្តរជាតិ។
សិក្ខាសាលា «សមុទ្រខាងកើត-ដំណើរគតិយុត្តិឆ្ពោះទៅសន្តិភាពនិងស្ថិរ ភាព» នៅរុស្ស៊ី
សិក្ខាសាលា «សមុទ្រខាងកើត-ដំណើរគតិយុត្តិឆ្ពោះទៅសន្តិភាពនិងស្ថិរ ភាព» នៅរុស្ស៊ី (VNA) (VOVworld) – នាថ្ងៃទី ៨ កញ្ញា នៅទីក្រុងម៉ូស្គូ សិក្ខាសាលាដោយប្រធានបទ «សមុទ្រខាងកើត-ដំណើរគតិយុត្តិឆ្ពោះទៅសន្តិភាពនិងស្ថិរភាព» ត្រូវបានរៀបចំ  ឡើងដោយមានការចូលរួមរបស់អ្នកប្រាជ្ញអ្នកស្រាវជ្រាវជួរមុខលើវិស័យអាស៊ី- ប៉ាស៊ីហ្វិករបស់រុស្ស៊ី តំណាងនៃក្រសួងការបរទេសរុស្ស៊ីរួមជាមួយមជ្ឈដ្ឋានសារព័ ត៌មានជាតិនិងអន្តរជាតិ។ លោក Sergey Baburin អនុប្រធានអចិន្ត្រៃយ៍សមាគម  អន្តរជាតិបណ្ដាមូលនិធិសន្តិភាពនិងជាសមាជិកឌុយម៉ាជាតិរុស្ស៊ីបានធ្វើជា អធិបតីសិក្ខាសាលានេះ។ បទអន្តរាគមន៍ទាំង ១០ បានវិភាគទស្សនៈវិស័យជា ច្រើនក្នុងជំលោះលើសមុទ្រខាងកើតតាំងពីមុនរហូតមកដល់បច្ចុប្បន្នលើ វិស័យនយោបាយសេដ្ឋកិច្ចក៏ដូចជា នាំចេញការវាយតំលៃនិងការបញ្ជាក់អំពី សាលក្រម របស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍អន្តរជាតិ (PCA) ដែលត្រូវបាន ប្រកាសនាថ្ងៃទី ១២ កក្កដា កន្លងទៅ ក្នុងនោះអះអាងថា៖ រាល់សេចក្តី ប្រកាសអធិបតេយ្យភាព របស់ចិននៅសមុទ្រខាងកើតគឺគ្មានមូលដ្ឋាន គតិយុត្តិទេ។ អង្គសន្និសីទ សង្ឃឹមថា៖ ភាគីទាក់ទិននានាគប្បីស្វែងរក វិធានការណ៍ដោះស្រាយជំលោះ ដោយសន្តិវិធី មិនប្រើប្រាស់អំពើហឹង្សា ឬ​ គំរាមកំហែងប្រើប្រាស់អំពើហឹង្សា ដោយឈរលើការប្រតិបត្តិតាមច្បាប់ អន្តរជាតិ សន្ធិសញ្ញា អ.ស.ប. ស្តីពីច្បាប់ សមុទ្រឆ្នាំ ១៩៨២៕