VOV WorldVOV World
សិក្ខាសាលា “ឧទ្ទេសនាមវៀតណាមក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្ដូរថ្មី” នៅទីក្រុង Turin ប្រទេសអ៊ីតាលី
30/09/2016 08:20
(VOVworld) - សិក្ខាសាលាក្រោមប្រធានបទ “វៀត ណាម​-ខឿនវប្បធម៌ប្រពៃណីឆ្ពោះទៅអនាគត/មុខ មាត់ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្ដូរថ្មី” ទើបនឹង ប្រព្រឹត្តទៅនៅទីក្រុង Turin ប៉ែកខាងជើងអ៊ីតាលី។
សិក្ខាសាលា “ឧទ្ទេសនាមវៀតណាមក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្ដូរថ្មី” នៅទីក្រុង Turin ប្រទេសអ៊ីតាលី
ទិដ្ឋភាពនៃសិក្ចាសាលានេះ (រូបថត៖vietnamplus.vn) (VOVworld) - សិក្ខាសាលាក្រោមប្រធានបទ “វៀតណាម​-ខឿនវប្បធម៌ ប្រពៃណីឆ្ពោះទៅអនាគត/មុខមាត់ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្ដូរថ្មី” ទើបនឹង ប្រព្រឹត្តទៅ នៅទីក្រុង Turin ប៉ែកខាងជើងអ៊ីតាលី។ស្ថិតនៅក្នុងចំណោមព្រឹត្តិការណ៍ ទិវាវៀត ណាមនៅ Turin រៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាម សមាគមន៍ អ៊ីតាលី-វៀតណាម សភាពាណិជ្ជកម្មអ៊ីតាលី-វៀតណាមនិងសភា ពាណិជ្ជកម្ម ឧស្សាហកម្មនិងកសិកម្ម Turin ក្រោមការគាំពាររបស់ស្ថានទូតវៀត ណាមប្រចាំ នៅអ៊ីតាលីនោះ សិក្ខាសលានេះបានទាក់ទាញការយកចិត្តទុកដាក់ របស់មិត្តភក្តិ អ៊ីតាលីយ៉ាងច្រើនកុះករ។ព្រឹត្តិការណ៍នេះមិនត្រឹមតែឧទ្ទេសនាមអំពី រូបភាពថ្មី មួយរបស់វៀតណាម ប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយអំពីសក្ដានុភាព លើវិស័យ វិនិយោគ ពាណិជ្ជកម្ម ឧត្តមភាពប្រកួតប្រជែងរបស់វៀតណាមបើប្រៀប នឹងប្រទេសផ្សេងៗក្នុងតំបន់និងលើពិភពលោក។ ស្ថិតនៅក្នុងក្របខ័ណ្ឌទិវាវៀតណាមនៅ Turin នេះដែរ ពិព័រណ៍ឧបករណ៍ភ្លេង ប្រពៃណីវៀតណាម នៅសារមន្ទីរសិល្បៈទីក្រុង Turin ក៏ដូចជាពិព័រណ៍រូបភាព វៀតណាម បាននាំមកនូវបរិយាកាសវប្បធម៌វៀតណាមចម្រុះពណ៌សំរាប់ទស្ស និកជនផងដែរ៕

More