VOV WorldVOV World
សិក្ខាសាលា “វៀតណាមក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី” នៅន័រវេស
10/06/2016 10:25
(VOVworld)-នារសៀលថ្ងៃទី៩មិថុនា នៅរដ្ឋធានី Oslo ក្នុងក្របខ័ណ្ឌនៃដំណើរ ទស្សនកិច្ចនៅ ន័រវេស ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត
សិក្ខាសាលា “វៀតណាមក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី” នៅន័រវេស
ទិដ្ឋភាពនៃវេទិកា (VOVworld)-នារសៀលថ្ងៃទី៩មិថុនា នៅរដ្ឋធានី Oslo ក្នុងក្របខ័ណ្ឌនៃដំណើរ  ទស្សនកិច្ចនៅ ន័រវេស ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាម លោក Nguyen Thien Nhan បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី “ក្រោយ រយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី សមិទ្ធិនិងយថាទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម​នៅ វៀតណាម” ដោយស្ថានទូតវៀតណាមប្រចាំនៅ ន័រវេសសហការជាមួយ វិទ្យា ស្ថានទំនាក់ទំនងអន្តរជាតិ ន័រវេសរៀបចំឡើង។         នៅសិក្ខាសាលានេះ លោក Nguyen Thien Nhan បានឲ្យដឹងថា តាមរយៈ ពេល ៣០ឆ្នាំផ្លាស់ប្តូរថ្មីនោះ​កំណើនសេដ្ឋកិច្ចរបស់វៀតណាមមានស្ថិរភាពជាសារ វ័ន្តដោយ បានផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍វប្បធម៌ កសាងមនុស្ស និងរក្សា សន្តិសុខសង្គម ការពារធនធានធម្មជាតិ។ លោកឲ្យដឹងថែមទៀតថា វៀតណាម ទទួលបានសមិទ្ធិជា ច្រើនក្នុងកិច្ចការឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្ម ប្រទេសជាតិ៕