សិក្ខាសាលាអំពីវិមជ្ឈការនៅឡាវនិងវៀតណាម
07/03/2017 09:05
(VOVworld) - នាព្រឹកថ្ងៃទី៧ មិនា នៅរដ្ឋធានី ហាណូយ បានប្រព្រឹត្តទៅសិក្ខា សាលាក្រោមប្រធាន បទ “វិមជ្ឈការនៅឡាវនិងវៀតណាម មេរៀនបទ ពិសោធន៍ របស់រដ្ឋសភាក្នុងវិមជ្ឈការនៅថ្នាក់ខេត្ត ទីក្រុងនិងរបស់រដ្ឋាភិបាលនៅថ្នាក់មជ្ឈឹម ខេត្ត ស្រុក ឃុំ”។
.jpg)
ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖TTXVN) (VOVworld) - នាព្រឹកថ្ងៃទី៧ មិនា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅសិក្ខា សាលាក្រោមប្រធានបទ “វិមជ្ឈការនៅឡាវនិងវៀតណាម មេរៀនបទពិសោធន៍ របស់រដ្ឋសភាក្នុងវិមជ្ឈការនៅថ្នាក់ខេត្ត ទីក្រុងនិងរបស់រដ្ឋាភិបាលនៅថ្នាក់មជ្ឈឹម ខេត្ត ស្រុក ឃុំ”។អនុប្រធានអចិន្ត្រៃរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong និងប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou បានអញ្ជើញជាអធិបតីសន្និសីទ នេះ។សិក្ខាសាលាគឺសំដៅបង្ហាញតួនាទី ការទទួលខុសត្រូវរបស់រដ្ឋសភានៃ ប្រទេសទាំងពីរចំពោះបញ្ហាសំខាន់ៗរបស់ប្រទេសជាតិក្នុងការងារគ្រប់គ្រងរដ្ឋ ហើយជាឧទាហរណ៍រស់រវើកនៃទំនាក់ទំនងសហប្រតិបតិ្តការកាន់តែជាក់ស្ដែង និងមានប្រសិទ្ធភាពរវាងរដ្ឋសភានិងរដ្ឋាភិបាលវៀតណាមនិងឡាវ។ អញ្ជើញថ្លែងមតិបើកសិក្ខាសាលានេះ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou បានចាត់ទុកថា នេះជាប្រ ធានបទដែលបានរដ្ឋសភានៃប្រទេសទាំងពីរ ផ្តោតការយកចិត្តទុកដាក់ពិសេស ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការគ្រប់ គ្រងរដ្ឋបាលរបស់ប្រទេសនីមួយៗ នាដំណាក់កាលថ្មី។ អញ្ជើញថ្លែងមតិបិទសិក្ខា សាលានេះ ប្រធានរដ្ឋសភាវៀត ណាម លោកស្រី Nguyen Thi Kim Ngan បាន សង្កត់ធ្ងន់ថា៖ “ការដែលវៀតណាមនិងឡាវបានរួមសហការរៀបចំសិក្ខាសាលាប្រធានបទ នេះបាននិងកំពុងឆ្ពោះទៅការបង្កើតយន្តការប្រចាំ សមស្របទៅនឹងស្មារតីដឹកនាំ របស់ការិយាល័យនយោបាយទាំងពីរក៏ដូចជាតាមទិសដៅសហប្រតិបត្តិការរបស់ រដ្ឋសភាទាំងពីរក្នុងការលើកកំពស់ប្រសិទ្ធភាពសហប្រតិបត្តិការទ្វេភាគី ជាពិសេស គឺក្នុងការងារកសាងច្បាប់។ ឈរលើស្មារតីនោះ ខ្ញុំគាំទ្រនិងស្នើឲ្យរដ្ឋសភាទាំងពីរ ក៏ដូចជា ស្ថាប័ននានា បន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ”៕
Related






