VOV WorldVOV World
សិក្ខាសាលារំលឹកខួបលើទី៥០នៃទិវាបង្កើតអាស៊ាននៅតូក្បូ
10/08/2017 10:28
(VOVWORLD) -នាថ្ងៃទី៨សីហា នៅរដ្ឋធានី តូក្បូ មជ្ឈមណ្ឌលអាស៊ាននៅជប៉ុន (AJC) បានរួម សហការជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា (ERIA) រៀបចំ សិក្ខាសាលា ក្រោមប្រធានបទ “កំណាត់ផ្លូវ៥០ឆ្នាំឆ្ពោះទៅសហគមន៍អាស៊ាន”។
សិក្ខាសាលារំលឹកខួបលើទី៥០នៃទិវាបង្កើតអាស៊ាននៅតូក្បូ
ទិដ្ឋភាពនៃ សិក្ខាសាលា អញ្ជើញថ្លែងមតិនៅសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន និងជាប្រធានគណៈកម្មាធិការអាស៊ាននៅតូក្យូ លោក Nguyen Quoc Cuong បាន ចាត់ទុកថា សិក្ខាសាលានេះជាសកម្មភាពពោរពេញទៅដោយអត្ថន័យ សំដៅរំលឹក ខួបលើកទី៥០ទិវាបង្កើតអាស៊ាន ថ្ងៃទី៨ សីហា។ លោក Nguyen Quoc Cuong បាន សង្កត់ធ្ងន់ថា សហគមន៍អា ស៊ានកំពុងក្លាយទៅជារូបសណ្ឋានធ្វើសមាហរណកម្ម តំបន់ប្រកបដោយជោគជ័យលើវិស័យគោលចំនួន៣។ លោករូបនេះក៏បានអះ អាងថា ជប៉ុនជាដៃគូយុទ្ធសាស្ត្រសំខាន់ជួរមុខរបស់អាស៊ាន។         តំណាងចូលរួមសិក្ខាសាលាក៏បានពិភាក្សាលើសមិទ្ធិនិងមេរៀនបទពិសោធន៍ របស់អាស៊ាន ក៏ដូចជាយថាទស្សន៍ទំនាក់ទំនងដែលកំពុងអភិវឌ្ឍន៍យ៉ាងជ្រាលជ្រៅ រវាងជប៉ុនជាមួយអាស៊ាននាពេលខាងមុខ៕