VOV WorldVOV World
សិក្ខាសាលាសន្តិសុខសមុទ្រខាងកើតបានប្រព្រឹត្តទៅនៅប្រទេសប៉ូឡូញ
23/03/2017 07:22
(VOVworld)-ការរក្សាសន្តិសុខលើសមុទ្រខាងកើតដើរតួនាទីសំខាន់ក្នុងការធានា សេរីភាពនាវាចរណ៍ រក្សាទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសនានា
សិក្ខាសាលាសន្តិសុខសមុទ្រខាងកើតបានប្រព្រឹត្តទៅនៅប្រទេសប៉ូឡូញ
ទិដ្ឋភាពនៃសិក្ខាសាលាសន្តិសុខសមុទ្រខាងកើតដែលប្រព្រឹត្តទៅនៅប្រទេសប៉ូឡូញ (VOVworld)-ការរក្សាសន្តិសុខលើសមុទ្រខាងកើតដើរតួនាទីសំខាន់ក្នុងការធានា សេរីភាពនាវាចរណ៍ រក្សាទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសនានាលើពិភពលោក  ។ នេះជាខ្លឹមសារបានលើកយកមកពិភាក្សារបស់វាគ្មិនដែលចូលរួមក្នុងសិក្ខាសាលា សន្តិសុខសមុទ្រខាងកើត ប្រព្រឹត្តទៅនៅរដ្ឋធានី Warsaw ប្រទេសប៉ូឡូញនាពេល ថ្មីៗនេះ។ វាគ្មិនក៏បានពិនិត្យថា ប្រទេសពាក់ព័ន្ធនានាកុំប្រើប្រាស់អំពើហឹង្សាសម្រាប់ ដោះ ស្រាយជម្លោះលើសមុទ្រខាងកើត ហើយគប្បីដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ ក្នុងក្របខ័ណ្ឌ នៃកម្មវិធីគណៈចាត់តាំងបានឧទ្ទេសនាមផែនទីបុរាណចំនួន៣០ផ្ទាំង និងរូបថត ដោយអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រខាងកើតផងដែរ៕