សិក្ខាសាលាស្ដីពីការជំរុញវិនិយោគនិងបើកការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅទីក្រុង Milan
05/04/2014 08:31
(VOV)_នាព្រឹកថ្ងៃទី៤ មេសា នៅទីស្នាក់ការសម្ព័ន្ធភាពមជ្ឈដ្ឋានអ្នកម្ចាស់តំបន់ Lombardy ( Assolombarda) អ៊ីតាលី បានប្រព្រឹត្តទៅសិក្ខាសាលា ស្ដីពីការជំរុញវិនិយោគ វៀតណាម-អ៊ីតាលី និងពិធីបើកដាក់អោយដំណើការការិយាល័យដំណាងសេដ្ឋកិច្ច-ពាណិជ្ជកម្មវៀតណាមប្រចាំនៅ Lombardy។

បើកការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅទីក្រុង Milan (អ៊ីតាលី)(TTXVN) (VOV)_នាព្រឹកថ្ងៃទី៤ មេសា នៅទីស្នាក់ការសម្ព័ន្ធភាពមជ្ឈដ្ឋានអ្នកម្ចាស់តំ បន់ Lombardy ( Assolombarda) អ៊ីតាលី បានប្រព្រឹត្តទៅសិក្ខាសាលា ស្ដីពីការ ជំរុញ វិនិយោគ វៀតណាម-អ៊ីតាលី និងពិធីបើកដាក់អោយដំណើការការិយាល័យដំណាង សេដ្ឋកិច្ច-ពាណិជ្ជកម្មវៀតណាមប្រចាំនៅ Lombardy។ ថ្លែងមតិនៅទីនេះ អនុប្រធាន Assolombarda លោក Alessandro Spada បាន អោយ ដឹងថា៖ រាល់អង្គភាពអាជីវកម្មនៅតំបន់ Lombardy យកចិត្តទុកដាក់ជាច្រើន ចំពោះការនាំចេញ និងបើកទូលាយទីផ្សារវិនិយោគទៅបណ្ដាប្រទេសអាស៊ី ពិសេស គឺវៀតណាម។ ដូច្នេះ នេះគឺជាឱកាសល្អសំរាប់អង្គភាពអាជីវកម្មផ្សេងៗ ស្វែងយល់ អំពីបរិយាកាសវិនិយោគនៅវៀតណាម។ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀត ណាម លោក Bui Quang Vinh បានសន្យាថា៖វៀតណាមនឹងរួមដំណើរ ជួយឧបត្ថម្ភ និងត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភអង្គភាពអាជីវកម្មអ៊ីតាលីនានាមកដល់វៀតណាម ស្វែងយល់ និងអនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បី ផលប្រយោជន៍នៃភាគីទាំងពីរ៕
Related
More





