VOV WorldVOV World
សិក្ខាសាលាស្ដីពីសមុទ្រខាងកើតនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិបារាំង
20/05/2015 09:18
Vovworld-សិក្ខាសាលាដោយប្រធានបទ យថាទស្សន៍ ដោះស្រាយបញ្ហា​សមុទ្រ​ខាងកើតក្រលែកមើលពីជ្រុង ជ្រោយច្បាប់
សិក្ខាសាលាស្ដីពីសមុទ្រខាងកើតនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិបារាំង
សិក្ខាសាលាស្ដីពីសមុទ្រខាងកើតនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិបារាំង (VOV)         Vovworld-សិក្ខាសាលាដោយប្រធានបទ យថាទស្សន៍ដោះស្រាយបញ្ហា​សមុទ្រ​ ខាងកើតក្រលែកមើលពីជ្រុងជ្រោយច្បាប់និងប្រវត្តិសាស្ត្របានប្រព្រឹត្តទៅនាថ្ងៃទី ១៨​ឧសភានៅ​ក្រុង​ប៉ារីសបារាំង។ វាគ្មិនននៅសិក្ខាសាលាជាលោក Antonio Carpio អ្នកជំនាញការ​ច្បាប់​​នៃតុលាការកំពូលហ្វីលីពីន។ លោក Carpio បានប្រមូលផ្ដុំ​ពន្យល់ អំពីពាក្យប្តឹង​តវ៉ា​​ចិនរបស់ហ្វីលីពីនទៅលើតុលាការអន្តរជាតិ។ តាមលោក​ថា ចិន គ្មានមូលដ្ឋាន​គតិយុត្តិណាសំរាប់ខ្សែ៩កំណាត់របស់ខ្លួនឡើយ។ លោក​ Carpio បាន លើកច្បាស់ថា ការ​ប្តឹងតវ៉ារបស់ហ្វីលីពីនប្រមូលផ្ដុំទៅលើបញ្ហា​ជំលោះ​​ដែនសមុទ្រ ពីព្រោះនេះជាមុខ​សញ្ញាកែលំអរនៃអនុសញ្ញាអង្គការ​សហប្រជាជាតិ​ស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២។ ស្ដីពីរបៀបដោះ​ស្រាយ​បញ្ហានេះ លោក Carpio បានចាត់ទុក ថា នាឆ្នាំ​២០០២​​​បណ្ដាប្រទេស​អាស៊ានទទួលបានការឯកភាពនិងចេញសេចក្តី ថ្លែងការណ៍​ស្ដីពី​ការប្រតិបត្តិ​សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC)។ នេះជា ឯកសារគ្មាន​ចរិត​លក្ខណៈ​​ចាប់បង្ខំឡើយ។ លោក Carpio បានអះអាងថា ទោះបីជា ទទួលបាន COC ក្តី ប៉ុន្តែហ្វីលីពីន​នៅតែព្យាយាមផ្អែកទៅលើ UNCLOS និងប្រព័ន្ធ អាជ្ញាកណ្ដាលរបស់ UNCLOS ក្នុងការដោះស្រាយជំលោះដែនសមុទ្រ៕

More