សិក្ខាសាលាដំបន់ស្ដីពីកិច្ចសហប្រតិបត្តិការដើម្បីសន្តិសុខប្រភពទឹក
02/04/2014 12:09
Vovworld-សិក្ខាសាលាដំបន់ស្ដីពីកិច្ចសហប្រតិបត្តិការដើម្បីសន្តិសុខប្រភពទឹក បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២មេសានៅទីក្រុងហូជីមិញបានទាក់ទាញការចូលរួមរបស់ដំណាង២០០នាក់មកពីប្រទេសក្នុងដំបន់។

សិក្ខាសាលាដំបន់ស្ដីពីកិច្ចសហប្រតិបត្តិការដើម្បីសន្តិសុខប្រភពទឹក (VOV) Vovworld-សិក្ខាសាលាដំបន់ស្ដីពីកិច្ចសហប្រតិបត្តិការដើម្បីសន្តិសុខប្រភព ទឹក បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២មេសានៅទីក្រុងហូជីមិញបានទាក់ទាញការ ចូលរួមរបស់ដំណាង២០០នាក់មកពីប្រទេសក្នុងដំបន់។ សិក្ខាសាលាស្ថិតក្នុងក្របខ័ណ្ឌសន្និសីទជាន់ខ្ពស់លើកទី២របស់គណៈកម្មាធិការទន្លេមេគង្គអន្តរជាតិ -MRC។ បណ្ដាដំណាងបានចាត់ទុកថា បណ្ដាប្រទេសក្នុងដំបន់ទន្លេមេគង្គត្រូវមាន កិច្ចសន្យាខ្លាំងក្លាថែមទៀតក្នុងការចែករំលែកព័ត៌មាន កំណត់វិស័យអាទិភាព ដើម្បីអនុវត្ត។អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Nguyen Thai Lai បានសង្កត់ធ្ងន់ថា៖ “ចំពោះវៀតណាមរួមជាមួយការអភិវឌ្ឍន៍ចំនួនប្រជាជននិងសេដ្ឋកិច្ចយ៉ាង លឿននោះ បញ្ហាគ្រប់គ្រងប្រភពទឹកនិងសន្តិសុខស្បៀងអាហារគឺសំខាន់ណាស់ និងសំណូមពរការសាកល្បងនេះគឺមានភាពច្បាស់លាស់។ បណ្ដាសិក្ខាសាលា អន្តរជាតិដូច្នេះគឺសំខាន់ណាស់។ ជាមួយការចូលរួមរបស់អ្នកជំនាញការនិងថ្នាក់ ដឹកនាំពីប្រទេសជាច្រើន យើងខ្ញុំជឿជាក់ថានឹងប្រមូលបានព័ត៌មានជាច្រើនតាម រយៈសម័យពិភាគ្សានិងសំណើរពីបណ្ដាមិត្ត៕”
Related






