សិក្ខាសាលាឧទ្ទេសនាមបរិយាកាសវិនិយោគនៅវៀតណាមសម្រាប់សហគ្រាសទីក្រុង Sakai -ជប៉ុន
09/02/2017 07:06
(VOVworld)-នាថ្ងៃទី៧កុម្ភៈ អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Osaka ប្រទេស ជប៉ុន បានរួមសហការជាមួយរដ្ឋអំណាចទីក្រុង Sakai ខេត្ត Osaka

ទិដ្ឋភាពនៃសិក្ខាសាលា (VOVworld)-នាថ្ងៃទី៧កុម្ភៈ អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Osaka ប្រទេស ជប៉ុន បានរួមសហការជាមួយរដ្ឋអំណាចទីក្រុង Sakai ខេត្ត Osaka និងធនាគារ Ikeda Senshu រៀបចំសិក្ខាសាលា “ឧទ្ទេសនាមនូវបរិយាកាសវិនិយោគនៅវៀត ណាម” សម្រាប់សហគ្រាសនានារបស់ជប៉ុន។ នៅក្នុងសិក្ខាសាលានេះ សហគ្រាស របស់ ជប៉ុនបានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Osaka ផ្តល់នូវព័ត៌មានដោយ ធ្វើការ បច្ចុប្បន្នភាពអំពីស្ថានភាពសេដ្ឋកិច្ចរួមទាំងរាល់គោលនយោបាយអនុគ្រោះ សម្រាប់ សហគ្រាសវិនិយោគបរទេស ជាពិសេសគឺសក្កានុភាពសហប្រតិបត្តិការលើ វិស័យ ឧស្សាហកម្មឧបត្ថម្ភរវាងវៀតណាមជាមួយជប៉ុន។ អញ្ជើញថ្លែងមតិនៅសិក្ខា សាលានេះ លោកស្រី Hazama Emiko អភិបាលរងទីក្រុង Saika បានចែករំលែកនូវ ការសកម្មអំពីសក្កានុភាពនៃខឿនសេដ្ឋកិច្ចវៀតណាមក៏ដូចជាឱកាសវិនិយោគនិង សហប្រតិបត្តិការធ្វើអាជីវកម្មសម្រាប់ប្រទេសទាំងពីរផងដែរ។ លោកស្រី Hazama Emiko ក៏បានអះអាងលើការអាទិភាពរបស់រដ្ឋអំណាចទីក្រុង Sakai ក្នុងការជម្រុញ និងជួយ ឧបត្ថម្ភឲ្យសហគ្រាសនានានៅទីក្រុង Saika មកស្វែងរកឱកាសវិនិយោញ និងបើកទូ លាយកិច្ចសហប្រតិបត្តិការនៅវៀតណាម៕
Related






