VOV WorldVOV World
សិក្ខសាលាអន្តរជាតិ “អនាគតនៃចំណងសាមគ្គីភាពជាមួយវៀតណាម”
29/05/2013 11:14
(VOVworld) – សមាគមមិត្តភាពជាមួយវៀតណាមរបស់ អាល្លឺម៉ង់ទើបនឹងបាន រៀបចំសិក្ខសាលាអន្តរជាតិ “អនាគតនៃចំណងសាមគ្គីភាពជាមួយវៀតណាម” នៅទីក្រុង Duesseldorf អាល្លឺម៉ង់
សិក្ខសាលាអន្តរជាតិ “អនាគតនៃចំណងសាមគ្គីភាពជាមួយវៀតណាម”
(VOVworld) – សមាគមមិត្តភាពជាមួយវៀតណាមរបស់អាល្លឺម៉ង់ទើបនឹងបាន រៀបចំសិក្ខសាលាអន្តរជាតិ “អនាគតនៃចំណងសាមគ្គីភាពជាមួយវៀតណាម”  នៅទីក្រុង Duesseldorf អាល្លឺម៉ង់ ដោយមានការចូលរួមរបស់តំណាងនៃបណ្ដា សមាគមមិត្តភាពជាមួយវៀតណាមនៅបារាំង បែលហ្ស៊ីក ស្វីសនិង ដាណឺម៉ាក។ គោលដៅនៃលិក្ខាសាលានេះគឺសំដៅស្វែងរកទិសដៅថ្មី ការផ្តើមគំនិតថ្មី​ចំពោះ អនាគតនៃចំណងសាមគ្គីភាពជាមួយវៀតណាម ក្នុងកាលៈទេសៈ វៀតណាម កំពុងធ្វើសមហរណកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ចសកល។ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ អាល្លឺម៉ង់ លោកស្រី Nguyen Thi Hoang Anh បានវាយតំលៃខ្ពស់ចំពោះ ការផ្តើមគំនិតនៃលិក្ខាសាលា ព្រមទាំង ចាត់ទុកថា៖ បណ្ដាសមាគមមតិ្តភាព ជាមួយវៀតណាមអាចដើរតួនាជាទីស្ពានតភ្ជាប់មួយដើម្បីបង្កើនទំនាក់ទំនង រវាងវៀតណាម ជាមួយបណ្ដាប្រទេសនានាលើសកលលោកឲ្យខ្លាំងក្លាថែម ទៀត៕

More