សិក្ខសាលាស្តីពីស្ថានភាពនៅសមុទ្រខាងកើតរៀបចំឡើងនៅរុស្ស៊ី
08/10/2016 09:15
(VOVworld) – នាថ្ងៃទី ៧ តុលា នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី បានប្រព្រឹត្តទៅ សិក្ខាសាលាវិទ្យាសាស្ត្រដោយប្រធានបទ «ស្ថានភាពនៅសមុទ្រខាងកើតក្រោយ ពីសាលក្រមរបស់ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍អន្តរជាតិ (PCA) នៅ ទីក្រុង ឡេអេរ ហូឡង់»។

សិក្ខសាលាស្តីពីស្ថានភាពនៅសមុទ្រខាងកើតរៀបចំឡើងនៅរុស្ស៊ី (baotintuc.vn) (VOVworld) – នាថ្ងៃទី ៧ តុលា នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី បានប្រព្រឹត្តទៅ សិក្ខាសាលាវិទ្យាសាស្ត្រដោយប្រធានបទ «ស្ថានភាពនៅសមុទ្រខាងកើតក្រោយ ពីសាលក្រមរបស់តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍អន្តរជាតិ (PCA) នៅទីក្រុង ឡេអេរ ហូឡង់»។ នៅទីនេះ អង្គសន្និសីទទាំងឡាយបានពិភាក្សាអំពីជំលោះនៅ សមុទ្រខាងកើតដូចជា៖ អត្ថន័យរបស់សាលក្រមនៃ PCA ស្តីពីការប្តឹងតវ៉ា របស់ហ្វីលីពីនចំពោះចិនទាក់ទិនដល់ផែនទី ៩ កំណាត់ខុសច្បាប់ ប្រតិកម្ម របស់ សហគមន៍អន្តរជាតិចំពោះសាកក្រមនេះ ផលវិបាកនៃសាកក្រមចំពោះ ខឿនសេដ្ឋកិច្ចនៃបណ្ដាប្រទេសក្នុងតំបន់និងការជះឥទ្ធិពលនៃសាកលក្រម នេះចំពោះប្រព័ន្ធសន្តិសុខតំបន់ ទស្សនៈវិស័យរបស់រុស្ស៊ីក្នុងការដោះស្រាយ ជំលោះនៅសមុទ្រខាងកើត ជាដើម។ បញ្ជាក់អំពីទស្សនវិស័យរបស់រុស្ស៊ីក្នុង បញ្ហានេះ ក៏ដូជជា សាលក្រមរបស់ PCA លោក Dmirty Mosyakov នាយក មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី-អាគ្នេយ៍ ទ្វីបអូស្រ្តាលីនិងអូសេអាណី បានសង្កត់ ធ្ងន់ថា៖ ម៉ូស្គូជានិច្ចកាលរក្សាទស្សនៈអព្យាក្រឹត្យ។ រុស្ស៊ីជានិច្ចកាលគោរពនិង អំពាវនាវឲ្យភាគីទាក់ទិននានាដោះស្រាយជំលោះដោយសន្តិវិធី មិនប្រើប្រាស់ អា វុធឬគំរាមកំហែងប្រើប្រាស់អាវុធ៕
Related






