សិក្សារៀនសូត្រនិងធ្វើពលកម្មតាមគំរូសីលធម៌លោកប្រធានហូជីមិញក្នុងការងារចលនាប្រជាជន
15/05/2015 10:51
(VOVworld) - នាព្រឹកថ្ងៃទី១៥ ឧសភា នៅរដ្ឋធានី ហាណូយ គណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមនិងគណៈកម្មាធិការរណសិរ្សមាតុភូមិ ទីក្រុងហាណូយបានរៀបចំសិក្ខាសាលាដោយប្រធាន បទ “ការសិក្សារៀនសូត្រនិងធ្វើ ពលកម្មតាមសតិអារម្មណ៍ហូជីមិញក្នុងការងារចលនាប្រជាជន”។

(VOVworld) - នាព្រឹកថ្ងៃទី១៥ ឧសភា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមនិងគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហាណូយ បានរៀបចំសិក្ខាសាលាដោយប្រធានបទ “ការសិក្សារៀនសូត្រនិងធ្វើពលកម្មតាម សតិអារម្មណ៍ហូជីមិញក្នុងការងារចលនាប្រជាជន”។នៅទីនេះ តំណាងទាំងឡាយ បានអះអាងថា មានរបៀបធ្វើជាច្រើនក្នុងការងារចលនាប្រជាជន ប៉ុន្តែមានតែរបៀប ធ្វើ“ចលនាប្រជាជនយ៉ាងប៉ិនប្រសប់” ដែលលោកប្រធាន ហូជីមិញបានបង្រៀនទើប នឹងទទួលបានកំរិតវិទ្យាសាស្ត្រនិងសិល្បៈ។សាស្ត្រាចារ្យរង បណ្ឌិត Tran Hau សមា ជិកក្រុមប្រឹក្សាពិគ្រោះយោបល់អំពីវិទ្យាសាស្ត្រ-អប់រំនៃរណសិរ្សមាតុភូមិវៀតណាម បានថ្លែងថា៖ (រូបថត៖VOV) “ត្រូវផ្លាស់ប្ដូរថ្មីនូវវិធីសាស្ត្រដឹកនាំ ក្នុងនោះផ្ដោតសំខាន់ទៅលើប្រការចំនួន២ដែល លោកប្រធានហូជីមិញបានលើកឡើង។ទី១គឺត្រូវចេះកួបផ្សំគោលនយោបាយ រួម ជាមួយស្ថានភាពជាក់ស្ដែងនៅទីកន្លែងនិមួយៗ ពេលវេលានិមួយៗ។ទី២គឺត្រូវចេះ កួបផ្សំថ្នាក់ដឹកនាំជាមួយមហាជន។ថ្នាក់ដឹកនាំត្រូវផ្ទៀងស្ដាប់មតិរបស់ មហាជន មតិបញ្ច្រាស់គ្នា។ធ្វើបានដូច្នេះដែរ ការងារចលនាប្រជាជនទើបឈាន ដល់កំរិត សិល្បៈដូចលោកប្រធានហូជីមិញបានទូន្មានថា៖ចលនាប្រជាជនគឺចលនាកម្លាំង ទាំងអស់របស់ជូនគ្រប់រូប មិនទុកឲ្យអ្នកណាត្រូវនៅទំនេរឡើយ”៕
Related






