VOV WorldVOV World
សិល្បករវីយ៉ូឡុង Hoang Tuan Cuong របស់វៀតណាមបានអញ្ចើញសម្ដែងប្រគុំតូរតន្ត្រី Toyota 2015
14/10/2015 10:06
Vovworld-រាត្រីតន្ត្រី Classic Toyota 2015 នឹងប្រព្រឹត្តទៅនា យប់ថ្ងៃទី​២២តុលា​នៅរោងល្ខោនធំក្រុងហាណូយ។
សិល្បករវីយ៉ូឡុង Hoang Tuan Cuong របស់វៀតណាមបានអញ្ចើញសម្ដែងប្រគុំតូរតន្ត្រី Toyota 2015
សិល្បករវីយ៉ូឡុង Hoang Tuan Cuong របស់វៀតណាមបានអញ្ចើញសម្ដែងប្រគុំតូរតន្ត្រី Toyota 2015 (vietnamnet.vn)         Vovworld-រាត្រីតន្ត្រី Classic Toyota 2015 នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី​២២តុលា ​នៅរោងល្ខោនធំក្រុងហាណូយ។ កម្មវិធីឆ្នាំនេះមានការចូលរួមរបស់​សិល្បកររោង ល្ខោន Budapest ល្បីឈ្មោះមកពីហុងគ្រីនិងសិល្បករវ័យ​ក្មេង​វៀត​ណាម Hoang Tuan Cuong ជាអ្នកដែលដណ្ដើមបានរង្វាន់ល្បីឈ្មោះក្នុងបណ្ដា​ការប្រឡងវីយ៉ូឡុង អន្តរជាតិ។ ឆ្នាំនេះរាត្រីតូរតន្ត្រី classic Toyota 2015 បាន​ប្រព្រឹត្ត​ទៅនៅប្រទេសអាស៊ី ចំនួន៧រួមមានប៊្រុយណេ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម ថៃ ឡាវនិងកម្ពុជាចាប់ពីថ្ងៃទី១០ដល់៣១តុលា។ ឆ្នាំនេះជាឆ្នាំទី១៨​រាត្រី classic Toyota បានប្រព្រឹត្តទៅនៅ វៀតណាមដោយមជ្ឈមណ្ឌលរៀបចំ​សម្ដែងសិល្បៈ នាយកដ្ឋានទស្សនីយភាព ក្រសួងវប្បធម៍កីឡានិងទេសចរណ៍​និងក្រុងហ៊ុនរថយន្ត Toyota អាស៊ី-ប៉ាស៊ីហ្វិក សហការរៀបចំ៕