VOV WorldVOV World
សិង្ហបុរីនាំដំណោះស្រាយសំរាប់បញ្ហានៅលើសមុទ្រខាងកើត
03/06/2013 04:43
(VOV)_រដ្ឋមន្ត្រីក្រសួងការពារប្រទេសសិង្ហបុរី Ng Eng Hen នាថ្ងៃទី ​២ មិថុនា ​បានផ្ដើមគំនិតថ្មីស្ដី​ពីការបង្កើតទំនុកទុកចិត្តរវាងកងទ័ពនៃបណ្ដា​ប្រទេសអាស៊ី ដើម្បីបន្ធូរស្រាលភាពតានតឹង ដែលទាក់ទិនដល់ការជំលោះលើ​សមុទ្រខាងកើត។
សិង្ហបុរីនាំដំណោះស្រាយសំរាប់បញ្ហានៅលើសមុទ្រខាងកើត
  (VOV)_រដ្ឋមន្ត្រីក្រសួងការពារប្រទេសសិង្ហបុរី Ng Eng Hen នាថ្ងៃទី ​២ មិថុនា ​បាន ផ្ដើមគំនិតថ្មីស្ដី​ពីការបង្កើតទំនុកទុកចិត្តរវាងកងទ័ពនៃបណ្ដា​ប្រទេសអាស៊ី ដើម្បីបន្ធូរ ស្រាល ភាពតានតឹង ដែលទាក់ទិនដល់ការជំលោះលើ​សមុទ្រខាងកើត។ ថ្លែងមតិនៅ ជំនួប សន្ទនា Shangri La លើកទី ១២ នៅ​សិង្ហបុរី ​រដ្ឋមន្ត្រីក្រសួងការពារប្រទេសសិង្ហបុរី  Ng Eng Hen បានសម្ដែងការ​ព្រួយ​បារម្មណ៍ ​អំពីភាពតានតឹងបានកើន​ឡើងជាបន្ត បន្ទាប់លើសមុទ្រ ​Hoa Tung និងសមុទ្រខាងកើត និងចាត់ទុកថា÷ បណ្ដាជំលោះអំពី​អធិប្បតេយ្យភាពរវាងចិន​និងប្រទេសជិតខាងនៅទ្វីបអាស៊ីផ្សេងៗ អាចរារាំង ការអ ភិវឌ្ឍន៍ សេដ្ឋកិច្ចក្នុង​តំបន់។ ដែលក្នុងនោះ ត្រូវជំរុញខ្លាំងកិច្ចសហ​ប្រតិបត្តិការជាក់ ស្ដែង ​ពិសេស​រវាងកងទ័ពនៃបណ្ដាប្រទេស ដើម្បីកសាង​ការយោគយល់គ្នាទៅវិញ​ ទៅមក។​រដ្ឋ​មន្ត្រី​ Ng Eng Hen ក៏បានអំពាវនាវ​ប្រទេស​អាស៊ីនានា ​បង្កើត​បណ្ដា​កា ណាល់​សារ​ព័ត៍មាន និងយន្តការសហ​ប្រតិបត្តិការគ្រប់ជាន់ថ្នាក់ ដើម្បីបង្ការនិង​បន្ធូរស្រាលភាពតានតឹងឡើង​ជណ្ដើរ។មុននោះ វៀតណាមបានផ្ដើមគំនិតថា÷​ បណ្ដាប្រទេសដែល​បាន​ប្រកាសជាសាធារណះអំពី​អធិបតេយ្យភាព​លើ​សមុទ្រ​ខាងកើត ចូលរួមកិច្ចព្រមព្រៀងមិនប្រើប្រាស់អំពើហឹង្សារមុន៕ រដ្ឋមន្ត្រីក្រសួងការពារប្រទេសសិង្ហបុរី Ng Eng Hen ( http://nguyentandung.org/)