សកម្មភាពឆ្ពោះទៅទិវាសារព័ត៌មានបដិវត្តន៍វៀតណាមថ្ងៃទី២១មិថុនា
11/06/2016 08:56
(VOVworld)- សិក្ខាសាលាវិទ្យាសាស្ត្រ ស្តីពី “សារព័ត៌មានជាមួយនឹងការអភិរក្ស និងពង្រីកវប្បធម៌អរូបីរបស់ក្រុងហាណូយ” បានបើកនៅទីក្រុងហាណូយ

តំណាងចូលរួមក្នុងសិក្ខាសាលា (VOVworld)- សិក្ខាសាលាវិទ្យាសាស្ត្រ ស្តីពី “សារព័ត៌មានជាមួយនឹងការអភិរក្ស និងពង្រីកវប្បធម៌អរូបីរបស់ក្រុងហាណូយ” បានបើកនៅទីក្រុងហាណូយ នាថ្ងៃទី ១១មិថុនា សំដៅឆ្ពោះទៅរំលឹកខួបលើកទី៩១នៃទិវាសារព័ត៌មានបដិវត្តន៍វៀត ណាម ថ្ងៃទី២១មិថុនា ។ នៅក្នុងសិក្ខាសាលានេះ អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ និងអ្នកកាសែតជាច្រើនរូបបានដាក់ចេញមតិនិងវាយតម្លៃលើគ្រប់ជ្រុងជ្រោយ អំពីការពិតជាក់ស្តែងរបស់វិស័យវប្បធម៌អរូបីរបស់ទីក្រុងហាណូយ ពីការអភិរក្ស ដល់ការពង្រីកនូវតម្លៃវប្បធម៌អរូបី ក៏ដូចជាការរក្សាការផ្សព្វផ្សាយ វប្បធម៌អរូបី របស់ក្រុងហាណូយ ទៅដល់ប្រជាជនទូទាំងប្រទេសក៏ដូចជាភ្ញៀវ ទេសចរបរទេស ផងដែរ។ ក្នុងឱកាសនេះដែរ មហោស្រពសិល្បៈស្តីពី ទីណាត់ជួបខែមិថុនាលើកទី២ ឆ្នាំ២០១៦ក៏ត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញ សំដៅជួយអំណរសាទរទិវា សារព័ត៌មានវៀតណាមថ្ងៃទី២១មិថុនាផងដែរ៕
Related






