VOV WorldVOV World
សកម្មភាពទ្វេភាគីក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់អគ្គលេខាបក្សវៀតណាម
09/04/2015 09:04
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅ ប្រទេសចិនរបស់អគ្គលេខា​បក្ស​កុម្មុយនីស្តវៀតណាម
សកម្មភាពទ្វេភាគីក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់អគ្គលេខាបក្សវៀតណាម
សកម្មភាពទ្វេភាគីក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់អគ្គលេខាបក្សវៀតណាម (VOV)         Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់ អគ្គលេខា​បក្ស​កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong និងគណៈប្រតិភូ​ ជាន់​ខ្ពស់​បក្សកុម្មុយនីស្តវៀតណាម នាព្រឹកថ្ងៃទី៨មេសានាយឧត្តមសេនីយ៍ Tran Dai Quang សមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្ត្រីក្រសួងនគរបាល វៀត​ណាមបានជួបសន្ទនាជាមួយសមាជិកការិយល័យនយោបាយនិងជាលេខា គណៈកម្មាធិការ​នយោបាយច្បាប់មជ្ឈឹមបក្សកុម្មុយនីស្តចិនលោក Meng Jianzhu រដ្ឋមន្ត្រីក្រសួង​នគរបាលលោក Guo Qingkun និងរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ លោក Geng Huichang។ លោករដ្ឋមន្ត្រី Tran Dai Quang បានអះអាងថា ក្រសួង នគរបាលវៀត​ណាមគោរពកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននីតិប្រតបត្តិច្បាប់ ចិនក្នុងវិស័យ​ធានាសន្តិសុខសណ្ដាប់ធ្នាប់។         ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះដែរ រដ្ឋមន្ត្រីក្រសួងផែនការនិង ​វិនិយោគ​វៀតណាមលោក Bui Quang Vinh បានជួបសន្ទនាជាមួយប្រធាន​គណៈ ​កម្មាធិការកំណែទម្រង់និងអភិវឌ្ឍន៍ជាតិចិនលោក Xu Shaoshi និងជួប​ធ្វើការជា មួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Gao Hucheng។ លោករដ្ឋមន្ត្រី​ Bui Quang Vinh និងប្រធានគណៈកម្មាធិការកំណែទម្រង់និងអភិវឌ្ឍន៍​ជាតិ​ចិនលោក Xu Shaoshi បានផ្លាស់ប្តូរនិងឯកភាពខ្ពស់អំពីការជំរុញកិច្ច​សហប្រតិបត្តិការរវាងប្រទេស ទាំងពីរខាងហេដ្ឋានរចនាសម្ព័ន្ធ។ ក្នុងពិធីជួបធ្វើ​ការ​ជាមួយរដ្ឋមន្ត្រី Gao Hucheng ភាគីទាំងពីរបានពិនិត្យការអនុវត្តផែនការ​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមវៀតណាម-ចិន ដំណាក់កាល២០១២-២០១៦ ឯកភាព​ត្រូវជំរុញការលាតត្រដាងអនុវត្តផែនការនេះ រៀបចំកិច្ចប្រជុំជាបន្តរវាងភាគី​ទាំង​ពីរដើម្បីពិនិត្យជ្រើសរើសនិងបំពេញបន្ថែមបញ្ជី ឈ្មោះគំរោងការសំខាន់ៗដែលភាគីទាំងពីរបានឯកភាព។         រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Vu Huy Hoang ក៏​បាន​ជួប ​​ធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Gao Hucheng ផង​ដែរ។ នៅទី​នេះ ​ភាគីទាំងពីរបានប្រមូលផ្ដុំផ្លាស់ប្តូរនិងទទួលបានការស្រុះចិត្ត​គំនិត​អំពីវិធានការ​ សំដៅ​ជំរុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច​ពាណិជ្ជកម្ម​ឧស្សាហកម្មទ្វេភាគី។         នារសៀលថ្ងៃទី៨មេសា នៅទីក្រុងប៉េកាំង(ចិន)​ក្រុមហ៊ុន​អាកាសចរណ៍ជំនាន់ថ្មី VietJet Air បានប្រកាសបើកជើងហោះហើរត្រង់នានាទៅកាន់ប្រទេសចិន៕