សកម្មភាពជាច្រើនក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ
20/05/2015 08:55
(VOVworld) - នារសៀលថ្ងៃទី១៩ ឧសភា នៅស្រុក Cu Lao Dung ខេត្ត Soc Trang ភាគខាងត្បូងវៀតណាម មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានសហ ការជាមួយសម្ព័ន្ធយុវជនខេត្ត Soc Trang រៀបចំវេទិការ យុវជនដោយ ប្រធានបទ “សិក្សារៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញពីការ យល់ដឹងដល់ការធ្វើសកម្មភាព”។

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់ លោកប្រធានហូជីមិញ នារសៀលថ្ងៃទី១៩ ឧសភា នៅស្រុក Cu Lao Dung ខេត្ត Soc Trang ភាគខាងត្បូងវៀតណាម មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បាន សហការជាមួយសម្ព័ន្ធយុវជនខេត្ត Soc Trang រៀបចំវេទិការយុវជនដោយប្រធានបទ “សិក្សារៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញពីការយល់ដឹងដល់ ការធ្វើសកម្មភាព”។ វេទិការយុវជនដោយ ប្រធានបទ “សិក្សារៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធាន ហូជីមិញពីការយល់ដឹងដល់ការធ្វើសកម្មភាព”នៅខេត្ត Soc Trang (រូបថត៖thanhnien.com.vn) ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាមនាថ្ងៃទី១៩ ឧសភា ក៏បានរៀបចំទិវាបុណ្យ “គ្រូពេទ្យធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ ស្ម័គ្រចិត្តដើម្បីសុខភាពសហ គមន៍ឆ្នាំ២០១៥”។សម្ព័ន្ធយុវជនខេត្ត Dong Nai ភាគកណ្ដាលវៀតណាមបានរៀបចំ ពិធីលើកសរសើរយុវជនជាគំរូចំនួន២៥០នាក់ និងជំនួបប្រាស្រ័យជាមួយកម្មាភិ បាលបដិវត្តន៍ជើងចាស់នានា។សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញខេត្ត Binh Thuan ភាគកណ្ដាលវៀតណាម បានរៀបចំកម្មវិធីជួបប្រាស្រ័យ ដោយប្រធានបទ “បំភ្លឺ សុបិន្តកុមារ Binh Thuan”។”ខែឧសភានឹកលោកប្រធាន ហូជីមិញ”ជាប្រធានបទ ទូទៅនៃបណ្ដាសកម្មភាពឆ្ពោះទៅទិវាកំណើតលើកទី ១២៥របស់លោកប្រធាន ហូជីមិញ ដែលត្រូវបានគណៈកម្មាធិការឃោសនានិង អប់រំខេត្ត Lao Cai ភាគខាង ជើងវៀតណាមបំផុសឡើងនាពេលកន្លងទៅ។ ពិធីអុធធូបរំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់លោកប្រធានហូជីមិញនៅរុស្ស៊ី (រូបថត៖VOV) សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់លោកប្រធាន ហូជីមិញក៏ត្រូវបានរៀបចំឡើងនៅប្រទេសជាច្រើនលើពិភពលោកផងដែរ។នា រសៀលថ្ងៃទី១៩ ឧសភា សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម សមាគមមិត្ត ភាពឡាវ-វៀតណាម សមាគមមិត្តភាពថៃ-វៀតណាម បានសហការជាមួយសមា គមមិត្តភាពវៀតណាម-ឡាវ សមាគមមិត្តភាពវៀតណាម-ថៃ ទៅទស្សនានិងអុធ ធូបនៅមណ្ឌលរក្សាទុកវត្ថុអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅខេត្ត Kham- mouane របស់ឡាវ និងខេត្ត Nakhon Phanom របស់ថៃ។នាថ្ងៃដដែលស្ថានទូតវៀត ណាមប្រចាំនៅកូរ៉េខាងត្បូងបានរៀបចំពិធីមីទ្ទិញនិងអនុវត្តផែនការបន្តជំរុញខ្លាំង ការសិក្សារៀនសូត្រនិងធ្វើតាមគំរូសីលធម៌របស់លោកប្រធានហូជីមិញ។នៅសហ ព័ន្ធរុស្ស៊ីក៏បានប្រព្រឹត្តទៅសកម្មភាពនានាដូចជាពិធីមិទ្ទិញនិងពិធីអុធធូបរំលឹកខួប អនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់លោកប្រធានហូជីមិញផងដែរ៕
Related
More




