សកម្មភាពជាច្រើនរំលឹកទិវាកំណើតលោកប្រធានហូជីមិញនៅឯបរទេស
19/05/2015 10:57
Vovworld-នាព្រឹកថ្ងៃទី១៩ឧសភានៅរដ្ឋធានីវៀងច័ន្ទឡាវ បានប្រព្រឹត្តទៅពិធីមីទ្ទីងរំលឹកខួបលើកទី១២៥នៃទិវា កំណើត

សកម្មភាពជាច្រើនរំលឹកទិវាកំណើតលោកប្រធានហូជីមិញនៅឯបរទេស (ឯកសារ) Vovworld-នាព្រឹកថ្ងៃទី១៩ឧសភានៅរដ្ឋធានីវៀងច័ន្ទឡាវ បានប្រព្រឹត្តទៅ ពិធីមីទ្ទីងរំលឹកខួបលើកទី១២៥នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ(ទី១៩ ឧសភា)។ ថ្លែងមតិនៅទីនេះ ប្រធានមជ្ឈឹមសមាគមមិត្តភាពឡាវ-វៀតណាមលោក Phankham Viphavan បានអះអាងថា លោកប្រធានហូជីមិញជានិច្ចកាលគោរពបង្កើន និងពូនជ្រំទំនាក់ទំនងមិត្តភាពពិសេសវៀតណាម-ឡាវ។ ក្រោមការដឹកនាំរបស់ លោកប្រធានហូជីមិញនិងថ្នាក់ដឹកនាំបក្សទាំងពីរ ប្រជាជននៃប្រទេសទាំងពីរបាន ប្រកៀកស្មាតស៊ូប្រឆាំងនឹងសត្រូវឈ្លានពាននិងពូនជ្រំទំនាក់ទំនងមិត្តភាពក្លាយ ទៅជាទំនាក់ទំនងមិត្តភាពពិសេសនិងកម្រមានក្នុងទំនាក់ទំនងអន្តរជាតិបច្ចុប្បន្ន បានក្លាយទៅជាទ្រពសម្បត្តិមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ។ នៅក្រុងប៉េកាំងចិន នាព្រឹកថ្ងៃទី១៩ឧសភា ស្ថានទូតវៀតណាមប្រចាំនៅចិន បានអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធនិងរំលឹកខួបលើកទី១២៥នៃទិវាកំណើតលោកប្រធាន ហូជីមិញ។ នៅពិធីនេះបណ្ដាដំណាងបានរំលឹកអំពីជីវិតរបស់លោកប្រធានហូជីមិញ ពិសេសគឺអនុស្សាវរីយ៍ក្នុងប៉ុន្មានខែឆ្នាំខណៈដែលលោកប្រធានហូជីមិញធ្វើ សកម្មភាពនៅចិន។ ក្នុងឱកាសរំលឹកខួបលើកទី១២៥នៃទិវាកំណើតលោកប្រធានហូជីមិញ កាសែត Junge Welt របស់អាល្លឺម៉ង់ច្បាប់ចុះផ្សាយនាថ្ងៃទី១៩ឧសភាបានលៃទុកទំព័រទី១២ចុះ ផ្សាយអត្ថបទសសេររបស់អ្នកនិពន្ធ Hellmut Kapfenberger អំពីលោកប្រធានហូជីមិញ។ អ្នកនិពន្ធបានអះអាងថា អ្នកណាដែលស្គាល់អំពីលោកប្រធានហូជីមិញ មនុស្ស សាមញ្ញនិងគួរឲ្យកោតគោរពម្នាក់នឹងមិនអាចបំភ្លេចបានអគ្គមគ្គទេសដ៏មហិមាររបស់ ប្រជាជាតិវៀតណាម៕
Related
More




