សកម្មភាពជាក់ស្តែងរំលឹកខួបលើកទី៨៧នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម
04/02/2017 08:27
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៨៧នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម ថ្ងៃទី៣កុម្ភៈ នាយប់ថ្ងៃទី៣កុម្ភៈនៅទីក្រុងហូជីមិញបានរៀបចំកម្មវិធីសិល្បៈដោយប្រ ធានបទ “ជឿទុកចិត្តលើបក្សជានិច្ច”។

(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៨៧នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម ថ្ងៃទី៣កុម្ភៈ នាយប់ថ្ងៃទី៣កុម្ភៈនៅទីក្រុងហូជីមិញបានរៀបចំកម្មវិធីសិល្បៈដោយប្រ ធានបទ “ជឿទុកចិត្តលើបក្សជានិច្ច”។ កម្មវិធីសិល្បៈនេះបានសម្តែងត្រួសៗនូវ ដំណើរការប្រវត្តិសាស្ត្ររបស់វៀតណាមដោយបំណងប្រាថ្នានិងសុឆន្ទៈដែលបាន ពូនជ្រុំតាមរយៈជនវៀតណាមច្រើនជំនាន់។ សកម្មភាពជាក់ស្តែងរំលឹកខួបលើកទី៨៧នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាមនៅទីក្រុងហូជីមិញ ក្នុងថ្ងៃដដែល នៅខេត្ត Soc Trang ក៏បានរៀបចំពិធីរំលឹកខួបលើកទី៨៧នៃទិវា បង្កើតបក្សកុម្មុយនិស្តផងដែរ។ អញ្ជើញថ្លែងមតិក្នុងពិធី លោក Nguyen Van The លេខាគណៈកម្មាធិការបក្សខេត្ត Soc Trang បានសង្កត់ធ្ងន់ថា អស់រយៈពេល៨៧ឆ្នាំ កន្លងទៅ រួមជាមួយប្រជាជនលើទូទាំងប្រទេស ជនជាតិ Kinh ខ្មែរ និង Hoa ដែល រស់នៅទូទាំង ខេត្តបានរួមចំណែកកសាងប្រទេសជាតិនិងអនុវត្តកិច្ចការផ្លាស់ប្តូរថ្មី។ រួមជាមួយគ្នានោះ ខេត្ត An Giang ក៏បានរៀបចំពិធីជូនអាំងស៊ីងបក្ស សម្រាប់បក្ខជន ជើងចាស់។ ក្នុងថ្ងៃដដែល ខេត្ត Son La ក៏បានរៀបចំសកម្មភាពជាក់ ស្តែងជាច្រើនសំដៅ រំលឹកលើកទី៨៧នៃទិវាបង្កើតបក្សកុម្មុនិស្តផងដែរ៕
Related






