VOV WorldVOV World
សកម្មភាពលេងសប្បាយឆ្នាំមមីឆស័ក២០១៤នៅដំបន់នានា
01/02/2014 08:38
Vovworld-ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំមមីឆស័ក២០១៤ ប្រជាជននិងភ្ញៀវទេសចរណ៍​រាប់ម៉ឺននាក់បានមកវត្តបូជាព្រះពុទ្ធបួងសួងឆ្នាំថ្មីសុខសាន្តត្រាណនិងចូលរួមសកម្មភាពប្រជាប្រិយនៅទីក្រុង Hue។
សកម្មភាពលេងសប្បាយឆ្នាំមមីឆស័ក២០១៤នៅដំបន់នានា
សារមន្ទីរជនជាតិវិទ្យាវៀតណាមបានបើកទ្វាដើមនិទាឃៈរដូវស្វាគមន៍ភ្ញៀវទេសចរណ៍ (VOV)         Vovworld-ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំមមីឆស័ក២០១៤ ប្រជាជននិងភ្ញៀវទេសចរណ៍​រាប់ម៉ឺននាក់បានមកវត្តបូជាព្រះពុទ្ធបួងសួងឆ្នាំថ្មីសុខសាន្តត្រាណនិងចូលរួម សកម្មភាពប្រជាប្រិយនៅទីក្រុង Hue។ មជ្ឈមណ្ឌលអភិរក្សកេរ៌្តដំណែលបរមរាជវាំង Hue បានបើកទ្វាឥតគិតថ្លៃសំរាប់ប្រជាជនដំបន់ចូលរួមក្នុងរយៈពេល៣ថ្ងៃបុណ្យ តេត។         ក៏ក្នុងឱកាសនេះដែរភ្ញៀវទេសចរណ៍ជិត២ម៉ឺននាក់បានមកទស្សនាមណ្ឌល​រំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅសង្កាត់ទី១ទីក្រុង Ca Mau។         នាថ្ងៃទី៤បុណ្យតេត សារមន្ទីរជនជាតិវិទ្យាវៀតណាមបានបើកទ្វាដើម​និទាឃៈរដូវស្វាគមន៍ភ្ញៀវទេសចរណ៍ជាមួយសកម្មភាពមានអត្ថន័យជាច្រើនដូចជា សសេរអក្ខរៈអក្សរ ពុម្ភគំនូរ Dong Ho ទាយ Kieu ជាដើម។ ជាពិសេសកម្មវិធី​សប្បាយនិទាឃៈរដូវឆ្នាំមមីឆស័ក២០១៤នឹងប្រព្រឹត្តទៅនាថ្ងៃទី៩និងទី១០បុណ្យ​តេត(ថ្ងៃទី៨និងទី៩កុម្ភៈឆ្នាំ២០១៤) ជាមួយសកម្មភាពពោពេញទៅដោយវប្បធម៍​ប្រជាប្រិយដូចជាសម្ដែងសិល្បៈប្រជាប្រិយ ល្បែងប្រជាប្រិយជាដើម៕