VOV WorldVOV World
សកម្មភាពមានអត្ថន័យជាច្រើនរំលឹកខួបលើកទី១២៥នៃទិវាកំណើតលោកប្រធានហូជីមិញ
16/05/2015 08:43
Vovworld-នាព្រឹកថ្ងៃទី១៦ឧសភានៅទីក្រុងហូជីមិញ បាន ប្រព្រឹត្តទៅពិធី​បូក​សរុបនិងប្រគល់រង្វាន់ការប្រឡង
សកម្មភាពមានអត្ថន័យជាច្រើនរំលឹកខួបលើកទី១២៥នៃទិវាកំណើតលោកប្រធានហូជីមិញ
សកម្មភាពមានអត្ថន័យជាច្រើនរំលឹកខួបលើកទី១២៥នៃទិវាកំណើតលោកប្រធានហូជីមិញ (laodong.com)         Vovworld-នាព្រឹកថ្ងៃទី១៦ឧសភានៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅពិធី​ បូក​សរុបនិងប្រគល់រង្វាន់ការប្រឡង យុវវ័យរៀនសូត្រនិងធ្វើតាមគំរូសីលធម៍​ លោកប្រធានហូជីមិញឆ្នាំសិក្សា២០១៤-២០១៥។ ការប្រឡងបានបំផុសចាប់ពី ខែ​ធ្នូ​ឆ្នាំ​២០១៤ដោយទាក់ទាញបេក្ខជនចំនួន៧៨ពាន់នាក់ចូលរួម។ គណៈចាត់ តាំង​បានប្រគល់រង្វាន់បុគ្គលចំនួន៣០និងរង្វាន់សមូហភាពចំនួន៣០សំរាប់ បេក្ខជន​អង្គការដែលមានលទ្ធផលឆ្នើមបំផុត។         មុននោះនារសៀលថ្ងៃទី១៥ឧសភានៅមណ្ឌលពិព័ណ៌លេខ២៩វិថី Hang Bai ក្រុងហាណូយ បានបើកពិព័ណ៌បណ្ដាវណ្ណកម្មវិចិត្រសិល្បៈ​របស់​វិចិត្រករ​រដ្ឋធានី​ ដោយប្រធានបទ រៀនសូត្រនិងធ្វើតាមគំរូសីលធម៍លោកប្រធាន​ហូជីមិញ។ ពិព័ណ៌បានតាំងបង្ហាញវណ្ណកម្មចំនួន១២០ផ្ទាំងអំពីរូបឆាយាល័ក្ស​លោក​ប្រធាន ហូជីមិញក្នុងដំណើរការស្វែងរកផ្លូវសង្គ្រោះជាតិ បង្កើតបក្ស​កុម្មុយនីស្ត​វៀតណាម ជាដើម។ វិចិត្រករ Do Manh Cuong បានចែករំលែកថា៖ “ប្រធានបទស្ដីពីលោកអ៊ុំហូគឺសម្បូរបែបហេតុនេះហើយពេលគូរគំនូរអំពីលោកអ៊ុំ ខ្ញុំត្រូវគិតគូប្រធានបទណាដែលយើងយល់ច្បាស់លាស់លៃទុកពេល​វេលាស្វែង យល់និងគូគំនូរអំពីលោកអ៊ុំ។ ឧទាហរណ៍គំនូរលោកអ៊ុំហូជាមួយកុមារ ប្រធានបទ នេះត្រូវបានវិចិត្រករជាច្រើននាក់គូរ ប៉ុន្តែខ្ញុំគូរលោកអ៊ុំហូជាមួយកុមារ​តំណាងឲ្យ បណ្ដាជនជាតិទាំងនៅភាគខាងត្បូងភាគខាងជើងនិងជនរួមជាតិភាគតិច៕”