VOV WorldVOV World
សកម្មភាពនៃសម័យប្រជុំលើកទី១៦នៃគណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម
19/03/2013 11:25
បន្តសម័យប្រជុំ លើកទី ១៦ នាព្រឹកថ្ងៃទី ១៩ មិនា គណះកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានពិភាក្សានិងផ្តល់មតិចំពោះគំរោងច្បាប់ទទួលប្រជាពលរដ្ឋ។
សកម្មភាពនៃសម័យប្រជុំលើកទី១៦នៃគណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម
បន្តសម័យប្រជុំ លើកទី ១៦ នាព្រឹកថ្ងៃទី ១៩ មិនា គណះកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋ សភា វៀតណាមបានពិភាក្សានិងផ្តល់មតិចំពោះគំរោងច្បាប់ទទួលប្រជាពលរដ្ឋ។ គំ រោងច្បាប់នេះនឹងត្រូវបានដាក់ជូនរដ្ឋសភា ( អាណត្តិទី ១៣) ពិនិត្យមើលជាលើកដំបូង  នៅសម័យប្រជុំលើកទី ៥ ខាងមុខនេះ។ បណ្ដាសមាជិកនៃ​គណះកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាបាន​ឯកភាពចំពោះការចេញផ្សាយ​ច្បាប់ទទួលប្រជាពលរដ្ឋ។ ប៉ុន្តែ​ មតិជា ច្រើន បានចាត់ទុកថា÷ ​ការកំណត់​ជាច្រើនក្នុងគំរោងច្បាប់មិនទាន់បំពេញ បានតម្រូវ ការ ផ្លាស់ប្តូរថ្មីលើគ្រប់​វិស័យ អំពីរបៀប និងសកម្មភាពទទួលប្រជាពលរដ្ឋ។ គំរោង ច្បាប់ ក៏មិនទាន់កំណត់ច្បាស់លាស់អំពីការទទួលខុសត្រូវទទួលក្នុងប្រជាពលរដ្ឋ  បញ្ហាតភ្ជាប់​រវាងបណ្ដាស្ថាប័ន អង្គការ ក្នុងការទទួលប្រជាពលរដ្ឋនៅមជ្ឈឹម នៅតំបន់ …ជាដើម។ បណ្ដាសមាជិកក៏បានស្នើថា គណះកម្មាធិការតាក់តែងត្រូវមាន​បណ្ដា របាយការណ៍ដ៏ច្បាស់លាស់អំពីសភាពការណ៍ការងារទទួលប្រជាពលរដ្ឋ នាបច្ចុប្បន្ន  បទពិសោធន៍របស់ប្រទេសនានា ក្នុងសកម្មភាពទទួលប្រជាពលរដ្ឋ…។ល៕​ សកម្មភាពនៃសម័យប្រជុំលើកទី១៦នៃគណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម(www.mof.gov.vn )

More