សកម្មភាពអំណរសាទរទិវាបុណ្យជាតិថ្ងៃទី២កញ្ញាលើទូទាំងប្រទេស
02/09/2016 07:29
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៧១នៃទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិថ្ងៃទី២ កញ្ញា ខេត្ត Bac Lieu បានរៀបចំពិធីគោរពនិងអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជី មិញ
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៧១នៃទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិ ថ្ងៃទី២ កញ្ញា ខេត្ត Bac Lieu បានរៀបចំពិធីគោរពនិងអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោក ប្រធានហូជី មិញនៅទីស្ការៈបូជាលោកប្រធានហូជីមិញក្នុងឃុំ Chau Thoi ស្រុក Vinh Loi។ ក្នុងឱកាស នេះដែរ តំបន់នានាក្នុងខេត្តក៏បានបើកការដ្ឋានសាងសងនិង បើកឲ្យដំណើការគម្រោងការ ជាច្រើនសំដៅអំណរសាទរទិវាបុណ្យជាតិ។ សកម្មភាពអំណរសាទរទិវាបុណ្យជាតិនៅខេត្ត Bac Lieu ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០កញ្ញា សមាគមអក្សរសាស្ត្រសិល្បៈខេត្ត Quang Ngai បាន បើកការតាំងពិព័រណ៍រូបថត ស្តីពី “ Quang Ngai បច្ចុប្បន្ន” ដោយបានតាំងបង្ហាញ វណ្ណកម្ម រូបថតចំនួន១១៥សន្លឹកស្តីពីគ្រប់ជ្រុងជ្រោយនៃជីវភាពរស់នៅលើទូទាំងខេត្ត។ បានក្លាយទៅជាទម្លាប់ នាថ្ងៃទី២កញ្ញាជារៀងរាល់ឆ្នាំ ជនរួមជាតិនៃបណ្តាជន ជាតិ នៅស្រុក Moc Chau និងស្រុកជុំវិញនៃខេត្ត Son La បាននាំគ្នាហូមកខ្ពង់រាប Moc Chau ចូលរួមបុណ្យឯករាជ្យជាតិ។ ទិវាវប្បធម៌នៃបណ្តាជនជាតិស្រុក Moc Chau ឆ្នាំ ២០១៦ រួម មានសកម្មភាពជាច្រើន ដូចជា កម្មវិធីសិល្បៈនាយប់ថ្ងៃទី១កញ្ញា សកម្ម ភាពវប្បធម៌ សហគមន៍តាមដងវិថី បង្ហាញផលិតផលកសិកម្មនិងរូបងតស្អាតស្តីពី Moc Chau ជាដើម៕
Related






