សកម្មភាពរំលឹកទិវាកំណាព្យវៀតណាមលើកទី១៥បានប្រព្រឹត្តទៅយ៉ាងផុលផុសលើទូទាំងប្រទេស
11/02/2017 07:43
(VOVworld)-នាថ្ងៃទី១១កុម្ភៈ នៅមណ្ឌលកេរិ៍ដំណែលអក្សរសាស្ត្រ Van Mieu- Quoc Tu Giam នៃទីក្រុងហាណូយ ទិវាកំណាព្យវៀតណាមលើកទី១៥

ទិដ្ឋភាពនៃទិវាកំណាព្យ (VOVworld)-នាថ្ងៃទី១១កុម្ភៈ នៅមណ្ឌលកេរិ៍ដំណែលអក្សរសាស្ត្រ Van Mieu- Quoc Tu Giam នៃទីក្រុងហាណូយ ទិវាកំណាព្យវៀតណាមលើកទី១៥បានបើក យ៉ាងឱឡារិកដោយប្រធានបទ “រូមដំណើរនិងមានការច្នៃប្រឌិតជាមួយប្រទេស ជាតិ” ។ កវី Nguyen Viet Chien សមាគមអ្នកនិពន្ធវៀតណាមនិងជាសមាជិកគណៈ ចាត់តាំងទិវាកំណាព្យ បានចែករំលែកថា៖ “ទិវាកំណាព្យលើកទី១៥នេះគឺសំដៅរំលឹកខួបលើកទី៦០នៃទិវាបង្កើតសមាគមអ្នក និពន្ធវៀតណាម។ ឆ្នាំនេះមានការរួមដំណើររបស់បទកំណាព្យសម័យប្រឆាំងចក្រ ព័ទ្ធអាមេរិកផង បទកំណាព្យសម័យផ្លាស់ប្តូរថ្មីផងនិងបទកំណាព្យរបស់កវីវ័យក្មេង ថ្មីបំផុត។សកម្មភាពទាំងអស់នេះគឺសំដៅឆ្ពោះទៅការលើកដំកើងកំណាព្យនិងភាព ស្រទន់រណ្តំរបស់បទកំណាព្យស្នេហាជាតិ ”។ ទន្ទឹមជាមួយគ្នានោះ ក្នុងថ្ងៃដដែល សមាគមអ្នកនិពន្ធទីក្រុងហូជីមិញបានបើក នូវសកម្មភាពរំលឹកខួបលើកទី១៥នៃទិវាកំណាព្យវៀតណាមផងដែរ។ កវី Xuan Truong អនុប្រធានក្លឹបអក្សរសាស្ត្រ សមាគមអ្នកនិពន្ធហូជីមិញបានចាត់ទុកថា៖ “តាមរយៈទិវាកំណាព្យវៀតណាម ខ្ញុំបានឃើញថា មហាជនជាច្រើននាក់បាន ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងទិវានេះ។ ប្រការនេះបានក្លាយទៅជាចំណុចសម្គាល់ ពិសេសក្នុងប៉ុន្មានថ្ងៃដើមនិទាឃៈរដូវរបស់ប្រទេសជាតិ។ ទិវានេះមកដល់ម្តងៗគឺ មនុស្សច្រើនរូបបានទៅទស្សនាតាំងពីព្រឹករហូតដល់ពេលល្ងាច។ ខ្ញុំឃើញថា សេដ្ឋ កិច្ចកាន់តែមានការវិវឌ្ឍន៍ គឺមនុស្សស្វែងយល់កំពាព្យកាន់តែច្រើនដែរ”។ អស់រយៈពេលរៀបចំបាន១៤លើកមក ទិវាកំណាប្យវៀតណាមបានក្លាយទៅ ជាពិធីបុណ្យវប្បធម៌និងជាពេលវេលាជួបប្រាស្រ័យរវាងកវីជាមួយអ្នកស្រាឡាញ់ កំណាព្យ និងជាឱកាសសម្រាប់ផ្សព្វផ្សាយតម្លៃរបស់កំណាព្យទៅជនវៀតណាម គ្រប់ជំនាន់៕
Related






