សកម្មភាពរំលឹកខួបលើកទី១២៥នៃទិវាកំណើតលោកប្រធានហូជីមិញ
15/05/2015 09:57
Vovworld-នាយប់ថ្ងៃទី១៤ឧសភានៅទីក្រុង Thai Nguyen ខេត្ត Thai Nguyen គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត Thai Nguyen

សកម្មភាពរំលឹកខួបលើកទី១២៥នៃទិវាកំណើតលោកប្រធានហូជីមិញ (ឯកសារ) Vovworld-នាយប់ថ្ងៃទី១៤ឧសភានៅទីក្រុង Thai Nguyen ខេត្ត Thai Nguyen គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត Thai Nguyen បានរៀបចំកម្មវិធីសិល្បៈពិសេសដោយប្រធានបទ ផ្ការាប់ពាន់ទងជូន លោកអ៊ុំហូ។ ចូលរួមកម្មវិធីមានរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយលោក Nguyen Bac Son ដំណាងថ្នាក់ដឹកនាំខេត្តមួយចំនួន ថ្នាក់ដឹកនាំខេត្ត Thai Nguyen និងប្រជាជនជាច្រើនកុះករនៅដំបន់។ បណ្ដាឈុតសម្ដែងចម្រៀងដ៏ពិសេសក្នុង កម្មវិធីនេះបានបន្សល់នូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅក្នុងទឹកចិត្តទស្សនិកជន។ មុននោះនាថ្ងៃទី១៣ឧសភាទស្សនាវដ្តីចំរុះអាមេរិកឡាទីនបានសហការជា មួយស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីនរៀបចំការសន្ទនាក្នុងឱកាសរំលឹកខួប លើកទី១២៥នៃទិវាកំណើតលោកប្រធានហូជីមិញ(ទី១៩ឧសភា១៨៩០-ទី១៩ ឧសភា២០១៥) នៅទីស្ដីការសមាគមពលករអាហ្សង់ទីន។ នៅទីនេះ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអាហ្សង់ទីនលោក Nguyen Dinh Thao បានអះអាងថាក្រោយ រយៈពេល៤០ឆ្នាំឯកភាពប្រទេសជាតិមក សតិអារម្មណ៍អំពីឯករាជ្យសេរីភាពរបស់ លោកប្រធានហូជីមិញបន្តបំភ្លឺគោលមាគ៌ាកសាងនិងអភិវឌ្ឍន៍ឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មនៅវៀតណាម។ ប្រជាជនវៀតណាមដណ្ដើមបានសមិទ្ធិ ជាច្រើនទាំងខាងសេដ្ឋកិច្ចវប្បធម៍និងសង្គមចូលរួមសកម្មនិងម្ចាស់ការក្នុងដំណើរ ការសមាហរណកម្មពិភពលោក។ នាថ្ងៃទី១៤ឧសភានៅរដ្ឋធានី Algiers ស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរី បានរៀបចំពិធីរំលឹកខួបលើកទី១២៥នៃទិវាកំណើតលោកប្រធានហូជីមិញ(ទី១៩ ឧសភា)។កម្មាភិបាលមន្ត្រីស្ថានទូតនិងស្ថាប័នតំណាងវៀតណាមរួមជាមួយតំណាង ជនវៀតណាមដែលកំពុងរស់នៅនិងរកស៊ីនៅអាល់ហ្សេរីបានចូលរួម។ នៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរីលោក Vu The Hiep បានសង្កត់ធ្ងន់ទៅ លើសតិអារម្មណ៍ហូជីមិញក្នុងការតស៊ូរំដោះជាតិនិងកសាងសន្តិភាព។ ឯកអគ្គរដ្ឋទូត ក៏បានអំពាវនាវសហគមន៍ជនវៀតណាមនៅអាល់ហ្សេរីរៀនសូត្រនិងធ្វើតាមគំរូ សីលធម៍លោកប្រធានហូជីមិញដោយពង្រីកប្រពៃណីតស៊ូរបស់ប្រជាជនដើម្បីកសាង ប្រទេសវៀតណាមអរីយធម៍សម្បូររុងរឿងសន្តិភាពនិងស្ថិរភាព។ ក្នុងឱកាសនេះដែរលោក Vu Xuan Hong ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀត ណាមបានដឹកនាំគណៈប្រតិភូចូលរួមសកម្មភាព ទេសចរណ៍ក្រហម-តាមស្នាមជើង លោកប្រធានហូជីមិញនិងមហោស្រពប្រជាជនព្រំដែនវៀតណាម-ចិន ចាប់ពីថ្ងៃទី១៧ ដល់២២ឧសភានៅខេត្ត Guangxi ចិន។ នេះជាសកម្មភាព ជាក់ស្ដែងរួមចំណែក ឃោសនាអប់រំអំពីការបង្កើនចំណងមិត្តភាពការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជន នៃប្រទេសទាំងពីរវៀតណាមនិងចិន។ ចាប់ពីថ្ងៃទី១៧ដល់២១ឧសភា សមាគមមិត្តភាពវៀតណាម-ឡាវ សមាគមមិត្តភាព វៀតណាម-ថៃបានសហការរៀបចំសកម្មភាពតាមស្នាមជើងលោកប្រធានហូជីមិញដើម្បី ជួយឲ្យឥស្សរៈជនមិត្តភាពវៀតណាមឡាវនិងថៃទៅកាន់កន្លែងដែលលោកប្រធាន ហូជីមិញធ្លាប់ធ្វើសកម្មភាពនៅទឹកដីឡាវនិងថៃ។ គណៈប្រតិភូដឹកនាំដោយអនុប្រធាន សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមលោកស្រី Nguyen Thi Hoang Van៕
Related






