សកម្មភាពរំលឹកខួបលើកទី៥៩នៃទិវាគ្រូពេទ្យវៀតណាម
26/02/2014 09:59
ប្រធានគណះកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀត ណាមលោក Nguyen Thien Nhan បានមកសាកសួរសុខ ទុក្ខនិងស្វាគមថ្នាក់ដឹកនាំសមាគមវេជ្ជសាស្រ្តវៀតណាម ក្នុងឱកាស ទិវាគ្រូពេទ្យវៀតណាម(ទី២៧កុម្ភះ)

Vovworld-នាព្រឹកថ្ងៃទី២៦កុម្ភះប្រធានគណះកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិ វៀតណាមលោក Nguyen Thien Nhan បានមកសាកសួរសុខទុក្ខនិងស្វាគមថ្នាក់ ដឹកនាំសមាគមវេជ្ជសាស្រ្តវៀតណាមក្នុងឱកាស ទិវាគ្រូពេទ្យវៀតណាម(ទី២៧កុម្ភះ)។ លោក Nguyen Thien Nhanបានវាយតំលៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មនៃសមាគម ក្នុងការគួបផ្សំជាមួយក្រសួងសុខាភិបាលឃ្លាំមើលសកម្មភាពនៃមូលដ្ឋានសុខាភិបាល ឯកជន។លោកមានបំណងថា៖បណ្តាសមាជិកសមាគមពង្រឹងប្រពៃណីរួមចំណែកក្នុង កិច្ចការថែទាំសុខភាពរបស់ប្រជាជន។ នាព្រឹកថ្ងៃទី២៦កុម្ភះនេះដែរគណះកម្មាធិការប្រជាជនទីក្រុង Da Nang(ភាគកណ្តាល វៀតណាម)បានរៀបចំពិធី រំលឹកខួបលើកទី៥៩នៃទិវាគ្រូពេទ្យវៀតណាមព្រមទាំង ប្រគល់ប្រសិទ្ឋិនាមគ្រូពេទ្យប្រជាជននិងគ្រូពេទ្យឆ្នើមជូនកម្មាភិបាលនិងវេជ្ជបណ្ឌិតនៃ ផ្នែកសុខាភិបាល។ក្រោយពីបាន ប្រគល់ប្រសិទ្ឋិនាមគ្រូពេទ្យប្រជាជនវេជ្ជបណ្ឌិត Nguyen Ut នាយករងមន្ទីពេទ្យ ទីក្រុង Da Nangចែករំលែកថា៖“ យើងខ្ញុំមានមោទនភាព យ៉ាងខ្លាំងពេលបានទទួលប្រសិទ្ឋិនាមដ៍ខ្ពង់ខ្ពស់នេះ។តាមនោះ យើងខ្ញុំក៍ឃើញដែរថា៖ការទទួលខុសត្រូវដ៍ធំធេងរបស់ខ្លួនចំពោះកិច្ចការថែទាំសុខភាពរបស់ប្រជាជន។ខ្ញុំនឹង ខំប្រឹងប្រែងយ៉ាងច្រើនថែមទៀតដមើម្បីបំរើប្រជាជន។រង្វាន់នេះនឹងជួយពង្រីក ស្មារតីគ្រូពេទ្យហាក់ដូចម្តាយដ៍សម្បុរសលើកទឹកចិត្តគ្រូពេទ្យទាំងឡាយស្រឡាញ់វេជ្ជា ជីវះថែមទៀត។ “ ក៍ក្នុងថ្ងៃនេះដែរខេត្ត Tuyen Quang បាន សកម្មភាពរំលឹកខួបលើកទី៥៩នៃទិវាគ្រូពេទ្យ វៀតណាម។ក្នុងឱកាសនេះអង្គការនិងបុគ្គលជាច្រើនដែលមានស្នាដៃឆ្នើមក្នុងសកម្ម ភាពសុខាភិបាលរបស់ខែត្រមានកិត្តិយសទទួលប្រសិទ្ឋិនាមប្រឡងប្រណាំងដែលរដ្ឋ ប្រគល់ជូន៕
Related






