VOV WorldVOV World
សកម្មភាពរំលឹកខួបលើកទី៧០នៃទិវាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធ
19/12/2016 10:08
(VOVworld)- ថ្ងៃទី១៩ធ្នូជាថ្ងៃរំលឹកអនុស្សាវរីយ៍លើកទី៧០នៃទិវាប្រទេសជាតិទាំង មូលតស៊ូប្រយុទ្ធ (ថ្ងៃទី១៩ធ្នូឆ្នាំ១៩៤៦-ថ្ងៃទី១៩ធ្នូឆ្នាំ២០១៦)។
សកម្មភាពរំលឹកខួបលើកទី៧០នៃទិវាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធ
ទិដ្ឋភាពនៃពិធីរំលឹកខួបលើកទី៧០នៃទិវាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធបានរៀបចំនៅទីក្រុងហាណូយ (VOVworld)- ថ្ងៃទី១៩ធ្នូជាថ្ងៃរំលឹកអនុស្សាវរីយ៍លើកទី៧០នៃទិវាប្រទេសជាតិទាំង  មូលតស៊ូប្រយុទ្ធ (ថ្ងៃទី១៩ធ្នូឆ្នាំ១៩៤៦-ថ្ងៃទី១៩ធ្នូឆ្នាំ២០១៦)។ កាសែតជាច្រើនរបស់  វៀតណាមក្នុងច្បាប់ចេញផ្សាយនាថ្ងៃទី១៩ធ្នូបានចុះផ្សាយអត្ថបទស្តីពីព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រសំខាន់ៗនេះ។ បទវិចារណកថា “សរសេរបន្តបទចម្រៀងវីរៈភាពត្រចះ  ត្រចង់” ចុះផ្សាយលើកាសែត Nhan dan បានអះអាងនូវមេរៀនទទួលបានពីព្រឹត្តិការ ប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធ ដោយបានដាស់តឿនជនវៀតណាមគ្រប់រូបកុំ អត្តនោម័តនិងបង្កើនសក្កានុភាពសេដ្ឋកិច្ច ការពារជាតិនិងការទូតរបស់ប្រទេសជាតិ  ដោយឥតឈប់ឈរ។         កាសែត Quan doi Nhan dan បានចុះផ្សាយបទវិចារណកថា “ពង្រីកស្មារតី ប្រទេសទាំងមូលតស៊ូប្រយុទ្ធ បន្តប្រមូលផ្តុំកម្លាំងពលំរបស់ប្រជាជនទាំងមូលក្នុង​ ការកសាងនិងការពារមាតុប្រទេស”។ អត្ថបទនេះបានបញ្ជាក់ថា ទោះបីជាព្រឹត្តិការ ណ៍ប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធបានក្លាយទៅជាអតីកាលក៏ដោយ  ប៉ុន្តែនោះ ជាព្រឹត្តិការណ៍ជាក់ស្តែងនៃលទ្ធិវីរៈភាពបដិវត្តន៍វៀតណាម បង្ហាញនូវឆន្ទៈឯករាជ្យ សេរីភាពដើម្បីជនវៀតណាមគ្រប់រូបរឹងមាំបោះជំហានទៅមុខ ប្រគៀកស្មាជាមួយ  ប្រទេសធំៗលើគ្រប់ទិសទី។ ថ្នាក់ដឹកនាំឃុំ Phung Chau ឧទ្ទេសនាមអំពីប្រវត្តិសាស្ត្ររបស់គុហា Tram និងវត្ត Tram         វត្ត Tram នៅឃុំ Phung Chau ស្រុក Chuong My ទីក្រុងហាណូយ ជាទីកន្លែង  ជម្លៀសខ្លួនរបស់វិទ្យុសម្លេងវៀតណាមដើម្បីបន្តការងារផ្សាយសម្លេងនៅក្នុងការ ប្រយុទ្ធប្រឆាំងអាណានិគមបារាំង។ នៅទីនេះនាព្រឹកថ្ងៃទី២០ធ្នូ វិទ្យុសម្លេងវៀត ណាមបានផ្សាយទាំងស្រុងសេចក្តីអំពាវនាវប្រទេសទាំងមូលតស៊ូប្រយុទ្ធរបស់ លោកប្រធានហូជីមិញ។ បក្ខជនជើងចាស់ លោក Nguyen Van Cung នៅឃុំ Phung  Chau បានចែករំលែកថា៖         “តាមលោកប្រធានហូជីមិញគឺមានបាយហូបឆ្អែត អាវពាក់គ្រប់គ្រាន់។​តាំង ពីមានបដិ វត្តមកគឺជីវភាពមានការផ្លាស់ប្តូរ។ គ្រានោះគ្មានបាយហូប គ្មានអាវពាក់ទេ  ក្រណាស់! ប៉ុន្តែតាំងពីមានបដិវត្តន៍មក ជីវភាពរបស់ប្រជាជនធូធារគ្រាន់បើជាង ហើយ”។         ក្នុងប៉ុន្មានថ្ងៃនេះ​ នៅផ្ទះអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅភូមិ Van Phuc ខ័ណ្ឌ Ha Dong ដែលជាកន្លែងលោកប្រធានហូជីមិញសរសេរសេចក្តីអំពាវនាវ ឲ្យ ប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធមុននេះ៧០ឆ្នាំនោះ បានទទួលគណៈប្រតិភូជា ច្រើនមកទស្សនា។ កញ្ញា Ngo Hai Linh និស្សិតវិទ្យាសា្ថនសារព័ត៌មាននិងផ្សព្វ ផ្សាយបានចែករំលែកថា៖         “សម្រាប់រូបនាងខ្ញុំផ្ទាល់ មានឱកាសទស្សនាផ្ទះអនុស្សវរីយ៍នេះ ខ្ញុំដូចជារំភើប  ចិត្តណាស់។ សេចក្តីអំពាវនាវរបស់លោកប្រធានហូជីមិញកាលនោះមិនត្រឹមតែ មានតម្លៃសម្រាប់ជំនាន់យុវជនគ្រានោះប៉ុណ្ណោះទេ ថែមទាំងរហូតមកដល់បច្ចុប្បន្ន  សេចក្តីអំពាវនាវនេះនៅមានតម្លៃក្នុងការអំពាវនាវឲ្យយុវជនទូទាំងប្រទេសចូលរួម កសាងប្រទេសជាតិទៀតផង”៕

More