សកម្មភាពរំលឹកខួបអនុស្សារវរីយ៍ជ័យជំនះលើពួកហ្វាស៊ីសនៅរុស្ស៊ីនិងលើពិភពលោក
09/05/2016 08:19
(VOVworld) – នាថ្ងៃទី ៩ ឧសភា សហព័ន្ធរុស្ស៊ីបាន រៀបចំក្បួនព្យុហយាត្រារំលឹក ខួបអនុស្សារវរីយ៍លើកទី ៧១ ជ័យជំនះលើពួកហ្វាស៊ីសនៅ ២៦ ទីក្រុងក្នុងទូទាំង ប្រទេស។

សកម្មភាពរំលឹកខួបអនុស្សារវរីយ៍ជ័យជំនះលើពួកហ្វាស៊ីសនៅរុស្ស៊ីនិងលើពិភពលោក (Image: VNA) (VOVworld) – នាថ្ងៃទី ៩ ឧសភា សហព័ន្ធរុស្ស៊ីបានរៀបចំក្បួនព្យុហយាត្រារំលឹក ខួបអនុស្សារវរីយ៍លើកទី ៧១ ជ័យជំនះលើពួកហ្វាស៊ីសនៅ ២៦ ទីក្រុងក្នុងទូទាំង ប្រទេស។ ទាហានចំនួន ៤០ ពាន់នាក់និងមធ្យោបាយបច្ចេកទេសចំនួន ៨០០ គ្រឿងបានចូលរួមក្បួនព្យុហយាត្រាទាំងនេះ។ ក្បួនព្យុហយាត្រាដោយ ទ្រង់ទ្រាយ ធំបំផុតត្រូវបានរៀបចំឡើងនៅទីលានក្រហមនៅរដ្ឋធានីម៉ូស្គូប្រទេសរុស្ស៊ីដោយ មានទាហានចូលរួមចំនួន ១០ ពាន់នាក់និងគ្រឿងយោធភ័ណ្ឌចំនួន ១៧០ គ្រឿង។ នាថ្ងៃទី ៨ ឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើរសារ ទូរលេខអបអរសារទដល់ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសចំណុះអតីតសហភាពសូវៀត ដូចជា បែឡារុស កាស្សាកស្ថាន អ៊ុយក្រែន ។ល។ នាព្រឹកថ្ងៃទី ៨ ឧសភាប្រធានា ធិបតីសាធារណៈរដ្ឋឆែក លោក Milos Zeman នាយករដ្ឋមន្ត្រីនៃប្រទេស នេះ លោក Bohuslav Sobotka រួមជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងៗរបស់រដ្ឋាភិបាលសាធា រណៈឆែកបានចូលរួមពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាជ័យជំនះលើពួកហ្វាស៊ីស អាល្លឺម៉ង់នៅរដ្ឋធានី Prague។ ថ្លែងមតិនាថ្ងៃទី ៨ ឧសភា រដ្ឋមន្ត្រីក្រសួងការពារជាតិប្រេស៊ីល លោក Aldo Rebelo បានសង្កត់ធ្ងន់ថា៖ មនុស្សលោកដឹងរគុណបណ្ដាយុទ្ធជនស៊ូវៀតនិង រុស្ស៊ីដោយការរួមវិភាគទានរបស់គេក្នុងជ័យជំនះលើលិទ្ធិហ្វាស៊ីសនិយម។ ក្នុងពេលនោះ ប្រធានាធិបតី Slovakia លោក Andrej Kiska បានដាក់កម្រង ផ្កានៅស្តូបអនុស្សារវរីយ៍យុទ្ធជនសូវៀតក្រហមនៅទីក្រុង Sered។ នាថ្ងៃដដែល ប្រធានាំធិបតីបារាំង លោក Francois Hollande បានដាក់កម្រងផ្កានៅស្តូប អនុស្សារវរីយ៍ Charles de Gaulle នៅរដ្ឋធានីប៉ារីស ផងដែរ៕
Related






