VOV WorldVOV World
សកម្មភាពរំលឹកអនុស្សាវរីយ៍ទិវានារីអន្តរជាតិទី៨មិនា
07/03/2014 08:42
(VOVworld)-ក្នុងឱកាសរំលឹកអនុរស្សាវរីយ៍ទិវានារី អន្តរជាតិ ទី៨មិនា​នាថ្ងៃទី៦មិនានៅ សកលវិទ្យាល័យ ជាតិហាណូយ បានរៀបចំពិធីប្រគល់រង្វាន់ដល់កម្មា ភិបាលជានារី
សកម្មភាពរំលឹកអនុស្សាវរីយ៍ទិវានារីអន្តរជាតិទី៨មិនា
(VOVworld)-ក្នុងឱកាសរំលឹកអនុរស្សាវរីយ៍ទិវានារីអន្តរជាតិ ទី៨មិនា​នាថ្ងៃទី៦មិនា នៅ សកលវិទ្យាល័យជាតិហាណូយ បានរៀបចំពិធីប្រគល់រង្វាន់ដល់កម្មាភិបាល ជានារីដែលមានស្នាដៃឆ្នើមក្នុងការស្រាវជ្រាវវិទ្យាសាស្រ្ត។ បណ្តាកម្មាភិបាលជានារី នេះ សុទ្ធតែជាអ្នករៀបរៀងឡើងនៃសំណង់ស្រាវជ្រាវវិទ្យាសាស្រ្តគំរូលើបណ្តា វិស័យដែលបានសហគមន៍​អន្តរជាតិទទួលស្គាល់ និងបានចុះផ្សាយលើទស្សនាវដ្តី វិទ្យាសាស្រ្តអន្តរជាតិមានកិត្យានុភាពជាង។         នាថ្ងៃទី៦មិនា សមាគមនារីទីក្រុង Da Nang (ភាគកណ្តាលវៀតណាម) ក៏បាន រៀបចំពិធីប្រគល់រង្វាន់ដល់សាខានារីឆ្នើមចំនួន១០ និងបំផុសចលនាប្រ ឡងប្រ ណាំងឆ្នាំ២០១៤។ សមាគមន៍នារីទីក្រុង Da Nang ប្រគល់រង្វាន់ឲ្យសាខានារីគំរូចំនួន១០ (រូបថតៈ CPV)         ក្នុងឱកាសនេះដែរ ឆ្លើយសំភាសអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម  ស្តីពីតួនាទីរបស់នារីវៀតណាមក្នុងបុព្វហេតុការពារមាតុប្រទេសនិងដំណើរឧស្សា ហូបនីយកម្មប្រទេសជាតិ លោកស្រី Bui Thị Hoa អនុប្រធានសមាគមនារីវៀត ណាមឲ្យដឹងថា៖         “ក្នុងឆ្នាំ២០១៤ យើងខ្ញុំផ្តោតយកចិត្តទុកដាក់លើកកំពស់គុណភាពចាត់តាំង សមាគម មូលដ្ឋាន ទន្ទឹមនឹងនោះ ជម្រុញខ្លាំងចលនាគ្រួសាររួមចំណែកក្នុងចលនា កសាង ជនបទថ្មីនិងកសាងនគរអរិយធម៌។ យើងខ្ញុំក៏ផ្តោតយកចិត្តទុកដាក់ដល់ ការងារឃ្លាំមើល បដិវាទសង្គម និងរួមវិភាគទានកសាងបក្ស កសាងរដ្ឋអំណាច ផងដែរ"៕

More