VOV WorldVOV World
សកម្មភាពរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីនៅវៀតណាម
06/04/2015 10:36
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានមកដល់​ទីក្រុង​ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ មេសា។ នាព្រឹកថ្ងៃទី៦ មេសា បន្ទាប់ពីពិធីទទួល លោកនាយករដ្ឋមន្ត្រីទាំងពីររូបបានដំណើការចរចារ​។
សកម្មភាពរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីនៅវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ​ Nguyen Tan Dung និងនាយករដ្ឋមន្ត្រីរុស្ស៊ី ​Dmitry Medvedev (VOV)_ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានមកដល់​ទីក្រុង​ហា ណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃ ទី៧ មេសា។ នាព្រឹកថ្ងៃទី៦ មេសា បន្ទាប់ពីពិធីទទួល លោកនាយករដ្ឋមន្ត្រីទាំង ពីររូបបានដំណើការចរចារ​។            ថ្នាក់ដឹកនាំទាំងពីរូប បានអះអាងនូវការបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ  លើគ្រប់វិស័យ​រវាងវៀតណាមនិងរុស្ស៊ី បំពេញផលប្រយោជន៍​យូរអង្វែងរបស់ប្រជា ជននៃប្រទេសទាំងពីរ ក៏ដូចជាបន្តការខំប្រឹងប្រែងនានា ​ដើម្បីជំរុញកិច្ចសហប្រ តិបត្តិការលើគ្រប់វិស័យ។ លើវិស័យនយោបាយ លោក​ទាំងពីររូប បានឯកភាពថា  បន្តរក្សា និងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បន្តរួមសហការ និងគាំ ទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ។           លោកនាយករដ្ឋមន្ត្រីទាំងពីររូប បានឯកភាពដែរថា៖បញ្ជាណែនាំអោយគ្រប់ ក្រសួង​ ស្ថាប័ន និងអង្គភាពអាជីវកម្ម ស្វែងរកដំណោះស្រាយនានាយ៉ាងឆាប់ៗ  ដែល​ក្នុងនោះមានការជំរុញខ្លាំងដំណើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរី វៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប នាពាក់កណ្ដាល​ដើម​ឆ្នាំ  ២០១៥នេះ ​ខំប្រឹងប្រែងនាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់១០ពាន់លាន ដុល្លារ​អាមេរិក នាឆ្នាំ ២០២០។ ភាគីទាំងពីរ​បានឯកភាពពង្រីកថែមទៀត​​ទំនាក់ទំ នងទ្វេភាគី ក្នុងបណ្ដាវិស័យផ្សេងៗទៀត ដូចជា៖ យោធា វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា  អប់រំ-បណ្ដុះបណ្ដាល វប្បធម៌…លៗ លោកនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និង សមភាគី​រុស្ស៊ី​ លោក  Dmitry Medvedev សុទ្ធតែបានចាត់ទុកថា៖ រាល់ជំលោះនៅសមុទ្រខាង​កើត ​ត្រូវ បានដោះស្រាយដោយសន្តិវិធី ដោយឈរលើ​ការគោរពច្បាប់អន្តរជាតិ​ ដែល​ក្នុង នោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់អន្តរជាតិ ឆ្នាំ​ ១៩៨២ ( UNCLOS ) លាតត្រដាងអនុវត្តយ៉ាងពេញលេញ និងប្រសិទ្ធិភាព​ នូវសេចក្ដី​ថ្លែងការណ៍ស្ដីពី ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឈានទៅដល់ការកសាង ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)ផងដែរ។           បន្ទាប់ពីជំនួបសន្ទនានេះ លោកនាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាកាក្សិល សាក្សី ពិធីចុះហត្ថលេខាលើឯកសារនានានៃវិស័យ៖ ថាមពល វិនិយោគ ធនាគារ  សុខាភិបាល និងគមនាគមន៍ ដឹកជញ្ជូន។           នារសៀលថ្ងៃទី៦ មេសា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្ត​វៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនា​ជាមួយ​នាយក រដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev​ ដែលកំពុងបំពេញទស្សនកិច្ចនៅ​វៀតណាម។  អគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា៖ វៀតណាមជា​និច្ចកាលគោរព ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណី និងដៃគូរយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ជាមួយរុស្ស៊ីប្រមទាំង វាយតំលៃខ្ពស់ចំពោះការដែល រដ្ឋាភិបាលនៃប្រទេសទាំងពីរ  ជានិច្ចកាលបញ្ជាណែនាំគ្រប់ក្រសួង ស្ថាប័នលាតត្រដាងអនុវត្តបណ្ដា​កិច្ចព្រមព្រៀង ជាន់ខ្ពស់ ដែលទទួលបាន។ លោក Nguyen Phu Trong មាន​គោលបំណងថា៖ កិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាម និងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប នឹង បានចុះហត្ថលេខាយ៉ាងឆាប់ៗ ជំរុញខ្លាំងទំនាក់ទំនង​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម វិនិយោគ  រវាងប្រទេសជាសមាជិកនានា។           បញ្ចប់ជំនួបសន្ទនានេះ លោកអគ្គលេខាបក្ស Nguyen Phu Trong និង ​លោក  Dmitry Medvedev​  នាយករដ្ឋមន្ត្រី និងជាប្រធាន​គណៈបក្សរដ្ឋរុស្ស៊ី​ឯកភាព ធ្វើ ជាកាក្សិលសាក្សី ពិធីចុះហត្ថលេខាលើឯកសារ ស្ដីអំពីការពង្រឹងនិងពង្រីកទំនាល់ ទំនង សហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្សកុម្មុយនីស្តវៀតណាម និងគណៈ បក្ស រដ្ឋរុស្ស៊ីឯកភាព ក្នុងដំណាក់កាល ២០១៥-២០១៧ ​ផងដែរ។ ក្នុងពិធី ទទួលជួបសន្ទនាជាមួយលោកDmitry Medvedev នារសៀលថ្ងៃទី៦មេសា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sangបាន​លើកច្បាស់ថា៖ទំនាក់ទំនងរវាង ប្រទេសទាំង២មានជំរៅប្រវត្តិសាស្រ្តគ្របដណ្តប់លើគ្រប់វិស័យ។លោក ជឿជាក់ថា៖ ដំណើរទស្សនកិច្ចលើកនេះ ​នឹងជំរុញទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំង២ អភិវឌ្ឍន៍ឲ្យខ្លាំងក្លាថែមទៀត៕ នារសៀលថ្ងៃទី៦ មេសា នៅក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី ​លោក D mitry Medvedev ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានសម្ដែង ជំនឿជាក់ថា៖ ដំណើរទស្សនកិច្ចលើកនេះ នឹងពង្រឹង និងពង្រីកទំ​នាក់ទំនងដៃគូ យុទ្ធសាស្ត្រ ទំនុកទុកចិត្តគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ។ លោក Nguyen  Sinh Hung បានអះអាងថា៖វៀតណាមមិនអាចបំផ្លេចបាន​ការជួយឧបត្ថម្ភដ៏ធំធេង  ដែលសហភាពសូវៀតមុននេះ និងរុស្ស៊ី សព្វថ្ងៃបានលៃទុកសំរាប់វៀតណាម។  ទន្ទឹមនឹងនោះ លោកក៏បានសង្កត់ធ្ងន់ដែរថា៖ ទោះបីជាស្ថានភាពលើពិភពលោក មានបំរ៉ែបំរួល​ក្តី ប៉ុន្តែមនោសញ្ជេតនា មិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងប្រទេស ទាំងពីរ ​នឹងបានពង្រឹងនិងពង្រីកជានិច្ច​៕