សកម្មភាពរបស់ប្រធានាធិបតីបារាំងនៅវៀតណាម
06/09/2016 11:43
(VOVworld) - នាព្រឹកថ្ងៃទី៦ កញ្ញា ប្រធានាធិបតី បារាំងលោក Francois Hollande បានអញ្ជើញទៅ ទស្សនានិងថ្លែងសន្ទរកថានៅមហាវិទ្យាល័យជាតិ ហាណូយ ដោយប្រធានបទ “អនាគតរួមរបស់បារាំង និងវៀតណាម”។

ប្រធានាធិបតីបារាំងលោក Francois Hollande ដើរដោយថ្មើជើងនៅវិថីបុរាណក្រុងហាណូយ ហើយសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅទីនេះ (VOVworld) - នាព្រឹកថ្ងៃទី៦ កញ្ញា ប្រធានាធិបតីបារាំងលោក Francois Hollande បានអញ្ជើញទៅទស្សនានិងថ្លែងសន្ទរកថានៅមហាវិទ្យាល័យជាតិ ហាណូយ ដោយប្រធានបទ “អនាគតរួមរបស់បារាំងនិងវៀតណាម”។នារសៀល ថ្ងៃដដែល លោក Francois Hollande បានដើរដោយថ្មើជើងនៅវិថីបុរាណ ហាណូយ ហើយ សំណេះសំណាលជាមួយប្រជាពលរដ្ឋនៅទីនេះ។ជាអ្នកមាន កិត្តិយសដែលបាន អមដំណើរលោកប្រធានាធិបតីបារាំងក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើក នេះ លោក Nguyen Hai Nam ប្រធានសមាគមន៍អាជីវករ វៀតណាមនៅបារាំង បាន ចែករំលែកថា៖ “ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ខ្ញុំវាយតំលៃខ្ពស់ចំពោះ វិស័យ កិច្ចការបរទេស នយោបាយរវាងបារាំងនិងវៀតណាម ក្រោយពីពេលដែល ប្រទេសទាំងពីរក្លាយទៅជាដៃគូយុទ្ធសាស្ត្រកាលពីឆ្នាំ២០១៣។ចំពោះខ្ញុំនោះគឺ ជោគជ័យធំបំផុត។ហើយវិស័យអាជីវកម្មនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹង បន្តអភិវឌ្ឍន៍ដែរ”។ សារព័ត៌មានបារាំងបានផ្សាយថា ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ ប្រធានាធិបតីបារាំងគឺជាជោគជ័យធំមួយលើទាំងវិស័យការទូតនិងផលប្រយោជន៍ សេដ្ឋ កិច្ច។រួមជាមួយការសន្យាខាងនយោបាយនិងកិច្ចព្រមព្រៀងសហប្រតិបតិ្ត ការចំនួន ១៦លើច្រើនវិស័យនោះ បណ្ដាកិច្ចសន្យាទិញយន្តហោះ Airbus ដោយ មានតំលៃ សរុប៦ពាន់៥រយលានអឺរ៉ូ គឺជាចំណុចលេចធ្លោក្នុងកិច្ចសហប្រតិបតិ្ត ការរវាងវៀត ណាមនិងបារាំង។កាសែត Le Point បានអះអាងថា វៀតណាមចង់ អភិវឌ្ឍន៍ផ្នែក អាកាសចរណ៍របស់ខ្លួន ដែលបានបង្ហាញតាមរយៈការដែលក្រុម ហ៊ុនអាកាស ចរណ៍ចំនួន៣ដ៏ធំបំផុតរបស់វៀតណាមបានទិញយន្តហោះ Airbus សរុប៤០គ្រឿង៕
Related






