សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមនៅចិន
24/12/2015 06:56
(VOV)_ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅចិន នារសៀលថ្ងៃទី២៣ ធ្នូ នៅទីក្រុងប៉េកាំង (ចិន) ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានមានជំនួបសន្ទនាជាមួយអគ្គលេខាបក្សកម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន លោក Xí Jìnpíng ។

ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានមានជំនួបសន្ទនាជាមួយអគ្គលេខាបក្សកម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន លោក Xí Jìnpíng (VOV)_ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅចិន នារសៀលថ្ងៃទី២៣ ធ្នូ នៅទី ក្រុង ប៉េកាំង (ចិន) ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និងគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានមានជំនួបសន្ទនាជាមួយអគ្គលេខាបក្ស កម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន លោក Xí Jìnpíng ។ នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖ក្នុងដំណើរទស្សនកិច្ចលើក នេះ របស់គណៈប្រតិភូរដ្ឋសភាវៀតណាម គឺសំដៅជំរុញការអនុវត្តបណ្ដាកិច្ចព្រម ព្រៀងជាន់ខ្ពស់រវាងប្រទេសទាំងពីរនារយៈពេលកន្លងទៅ។ លោក Nguyen Sinh Hung បានអះអាងថា៖ បក្ស រដ្ឋវៀតណាមជានិច្ចកាលរក្សា ពង្រឹងនិងពង្រីកចំ ណងមិត្តភាពប្រពៃណី វៀតណាម-ចិន និងចាត់ទុកនេះគឺជាទ្រព្យសម្បត្តិដ៏ថ្លៃថ្លា របស់បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ ស្ដីអំពីបណ្ដាបញ្ហានៅលើសមុទ្រខាងកើត ប្រធានរដ្ឋសភា លោក Nguyen Sinh Hungបានអះអាងថា៖ ទស្សនះរបស់បក្ស រដ្ឋវៀតណាមគឺព្រមព្រៀងជាមួយ បក្ស រដ្ឋចិន បង្កើនការយល់ដឹងគ្នាទៅវិញទៅមក រក្សាការចរចារ ពិគ្រោះយោបល់។ ដោះស្រាយបញ្ហានៅលើសមុទ្រនេះត្រូវមានទស្សនះយុទ្ធសាស្ត្រយូរអង្វែង សម ស្របជាមួយច្បាប់អន្តរជាតិ គោរពផលប្រយោជន៍របស់ប្រទេសនិមួយៗ និងទំនាក់ ទំនងវៀតណាមនិងចិន។ នៅទីនេះ អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xí Jìnpíng បានអះអាង ថា៖ បក្ស និងរដ្ឋចិនជានិច្ចកាលគោរព និងគាំទ្រការបង្កើនជំនួបប្រាស្រ័យសហប្រ តិបត្តិការ រវាងសមាជចិន និងរដ្ឋសភាវៀតណាម ក៏ដូចជាជំនួបប្រាស្រ័យមិត្តភាព រវាងប្រជាជននៃប្រទេសទាំងពីរ ហើយចាត់ទុកនេះគឺជាកក្តាសំខាន់ ក្នុងទំនាក់ទំ នងសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យចិន-វៀតណាម។ ក្នុងរយៈពេល ខាងមុខនេះ ភាគីទាំងពីរត្រូវបន្តបង្កើនជំនួបប្រាស្រ័យ បើកទូលាយការផ្លាស់ប្តូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការផ្លាស់ប្តូរព័ត៍មាន បទពិសោធន៍ និងគាំទ្រគ្នាទៅវិញ ទៅមក លើវេទិកាតំបន់និងអន្តរជាតិ។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពអំពីការបង្កើនជំនួបប្រាស្រ័យជាន់ខ្ពស់ រវាងប្រទេសទាំងពីរ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ និរន្តរភាព។ ប្រទេសទាំងពីរក៏បានជំរុញខ្លាំងការឃោសនាអំពីចំណងមិត្តភាពប្រ ពៃណីរវាងប្រទេសទាំងពីរ ជំរុញសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូប្រជាជន។ ប្រ ធានរដ្ឋ លោក Xí Jìnpíng ក៏បានទទួលសេចក្ដីអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ APEC ២០១៧នៅវៀតណាមផងដែរ។ ក៏ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅចិន នាយប់ថ្ងៃទី២៣ ធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ក៏បានអញ្ជើញទៅសាក់សួរសុខទុក្ខ និងជួបប្រាស្រ័យកម្មាភិបាល បុគ្គលិក និងដំណាងសហគមន៍ជនវៀតណាម នៅទីក្រុងប៉េកាំងផងដែរ៕
Related






