VOV WorldVOV World
សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅកម្ពុជា
15/06/2016 10:34
(VOV)_​ទទួលសេចក្ដីអញ្ជើញរបស់ព្រះមហាក្សត្រ​ព្រះ​​ករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមានដំណើរ​បំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦មិថុនា។
សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅកម្ពុជា
ប្រធានរដ្ឋវៀតណាមចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី (VOV)_​ទទួលសេចក្ដីអញ្ជើញរបស់ព្រះមហាក្សត្រ​ព្រះ​​ករុណា​ព្រះបាទ​សម្តេចព្រះ​ បរមនាថ នរោត្តម សីហ​មុនី ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងភរិយា  រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមានដំណើរ​បំពេញទស្សនកិច្ចជាផ្លូវ ការនៅកម្ពុជា ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦មិថុនា។ នា​ព្រឹកថ្ងៃទី១៥មិថុនា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានចូល​​ក្រាប​បង្គំ​គាល់​ព្រះ​​ករុណា​ព្រះបាទ​ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​ នៅក្នុង​ព្រះបរមរាជវាំង។​  ថ្លែងមតិនៅទីនេះ ​ប្រធានរដ្ឋ លោក ​Tran Dai Quang បានអះអាងថា៖វៀតណាម យកចិត្តទុក​ដាក់ជាពិសេសចំពោះ​ការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការ  មិត្តភាពប្រពៃណីជាមួយកម្ពុជា ហើយមានគោលបំណងបន្តរួមជាមួយកម្ពុជា ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិង​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ពីរតាមទិសស្លោក ៖ អ្នកជិតខាងភូមិផង​របងជាមួយគ្នាល្អ មិត្តភាពប្រពៃណី កិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពនិងយូរអង្វែង ដើម្បីផលប្រយោជន៍សំរាប់ ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអ ភិវឌ្ឍន៍នៅក្នុងតំបន់ និងពិភពលោក៕