VOV WorldVOV World
សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅឡាវ
13/06/2016 09:10
(VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋ នៅប្រទេសឡាវ នារសៀលថ្ងៃទី១២ មិថុនា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី រដ្ឋាភិបាលឡាវ លោក ThonglounSisoulith​
សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅឡាវ
សកម្មភាពរបស់ប្រធានរដ្ឋវៀតណាមនៅឡាវ (VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋ នៅប្រទេសឡាវ នារសៀលថ្ងៃទី១២ មិថុនា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានមានជំនួបសន្ទនា ជាមួយនាយករដ្ឋមន្ត្រី រដ្ឋាភិបាលឡាវ លោក ThonglounSisoulith​ និងប្រធានរដ្ឋសភា  លោកស្រី Pany Yathotu និងអញ្ជើញទៅសាកសួរ​សុខទុក្ខ​ អតីតលេខាធិការបក្ស និង ជាប្រធានរដ្ឋឡាវ លោក Chummaly Xaynhaxon ។           នៅក្នុងបណ្ដាជំនួបសន្ទនា នាយករដ្ឋមន្ត្រី រដ្ឋាភិបាលឡាវ លោក ​Thongloun Sisoulith និងប្រធានរដ្ឋសភា លោកស្រី Pany Yathotu បានសង្កត់​ធ្ងន់ទៅ​លើអត្ថន័យ នៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋ ជាលើកដំបូងរបស់ប្រធាន​រដ្ឋ លោក Tran Dai Quang ក្នុងថានះថ្មីជាប្រធានរដ្ឋ។ ប្រការនេះបាន​បង្ហាញ​នូវការយកចិត្តទុកដាក់របស់បក្ស  រដ្ឋ និងរដ្ឋាភិបាល ក៏ដូចជារបស់បុគ្គលលោកប្រធានរដ្ឋ Tran Dai Quang ចំពោះ ទំនាក់ទំនងពិសេសវៀតណាម-ឡាវ។ នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា ក៏បាន ជឿជាក់ថា៖ ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកសំខាន់ ក្នុងការពង្រឹងនិង ពង្រីកទំនាក់ទំនងប្រពៃណី ​ចំណងសាមគ្គី​ភាពពិសេស និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋ លោក Tran Dai Quang បានវាយតំ លៃខ្ពស់ចំពោះ​សមិទ្ធិផលសំខាន់ៗ ដែលបក្ស និង​ប្រជាជនឡាវទទួលបាននាពេល កន្លងទៅ។ ភាគីទាំងពីរក៏បានវាយតំលៃខ្ពស់ចំពោះ​ទំនាក់ទំនងសហប្រតិបត្តិការ ដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និយាយរួម និងរវាងរដ្ឋសភា រដ្ឋាភិបាលនៃប្រទេស ទាំងពីរ​និយាយដោយឡែក រួមចំណែកសំខាន់ដើម្បី​ប្រទេស​ទាំងពីរទទួលបានសមិទ្ធិ​ ផលនានា ក្នុងយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច ​វប្បធម៌​ វិទ្យាសាស្ត្រ និងបច្ចេកទេស រវាងវៀតណាម-ឡាវ ក្នុងដំណាក់កាល ២០១១-២០២០ និងកិច្ចព្រម ព្រៀងសហប្រតិបត្តិការវៀតណាម-ឡាវ ដំណាក់កាល ២០១១-២០១៥៕