VOV WorldVOV World
សកម្មភាពរបស់សម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាម នីតិកាលទី១៣
11/06/2015 11:26
(VOV)_ដំណោះស្រាយអភិវឌ្ឍន៍ទីផ្សារ ជំរុញខ្លាំងការនាំចេញក្នុងសភាព​ការណ៍វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន នេះគឺជាខ្លឹមសារ១ក្នុងចំណោមខ្លឹមសំខាន់ៗដែលបានបណ្ដាសមាជិក សមាជិកា​សភាវៀតណាមដាក់សំនួរដេញដោល
សកម្មភាពរបស់សម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាម នីតិកាលទី១៣
សម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាម នីតិកាលទី១៣           (VOV)_ដំណោះស្រាយអភិវឌ្ឍន៍ទីផ្សារ ជំរុញខ្លាំងការនាំចេញក្នុងសភាព​ ការណ៍វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន នេះ គឺជាខ្លឹមសារ១ក្នុងចំណោមខ្លឹមសំខាន់ៗដែលបានបណ្ដាសមាជិក សមាជិកា​ស ភាវៀតណាមដាក់សំនួរដេញដោល ចំពោះរដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្ម  លោក Vu Huy Hoang នារសៀលថ្ងៃទី១១ មិថុនា។           លោករដ្ឋមន្ត្រី​ Vu Huy Hoang បានអោយដឹងថា៖ដើម្បីធ្វើល្អនូវការងារនាំ ចេញ ​ក្រសួងឧស្សាហ ពាណិជ្ចកម្មបានផ្តល់អាទិភាពចំពោះការងារទីផ្សារ។ ជាក់ ស្ដែងគឺអនុម័តលើកម្មវិធីជំរុញពាណិជ្ជកម្មនៅឯបរទេស ដោយរបៀបជាច្រើន។  លោក Vu Huy Hoang បានអះអាងថា៖         “ក្នុងរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខានោះ វៀត​ណាម​ ទទួលបានផលប្រយោជន៍ស្នូលខណៈដែលបណ្ដាដៃគូបានយល់ព្រម​បើក​ទ្វា ទីផ្សារចំពោះផលិតផលកសិផលរបស់វៀតណាម។ បណ្ដាដៃគូបានលៃទុក​អាទិភាព ​សំរាប់ផលិតផលកសិផលដែលមានឧត្តមភាព ពិសេសគឺអង្ករ​ជលផល។​នាពេល ថ្មីៗនេះគឺសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបសន្យាតាំងពីឆ្នាំ​ដំបូង​ខណៈដែលកិច្ចព្រម ព្រៀងមានសុពលភាពនឹងបញ្ជូនពន្ធ០%ចំពោះមុខទំនិញ​ជលផលរបស់វៀតណាម កាត់បន្ថយពន្ធចំពោះកាហ្វេតែនិងផលិតផលគ្រឿង​ឈើ​មួយចំនួន។”         ក្នុងសម័យឆ្លើយសំនួរដេញដោលនារសៀលថ្ងៃទី១១មិថុនា រដ្ឋមន្ត្រី​ក្រសួង ​ហិរញ្ញវត្ថុលោក Dinh Tien Dung រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានលោក Nguyen Minh Quang បានចូលរួមបកស្រាយបន្ថែមអំពីបញ្ហាដែលទាក់ទិន​ដល់​ផ្នែក​ឧស្សាហ- ពាណិជ្ជកម្មទៀតផង៕