សកម្មភាពរបស់ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នៅកូរ៉េខាងត្បូង
21/01/2014 10:28
(VOVworld)-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវ ការនៅកូរ៉េខាងត្បូង នាថ្ងៃទី ២១មករា ឧបនាយក រដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc

(VOVworld)-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងនាថ្ងៃទី២១ មករា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានមាន ការជួប សន្ទនាជាមួយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនិងយុទ្ធិ សាស្រ្ត កូរ៉េខាងត្បូងលោក Hyun Oh-Seok។ នៅទីនេះភាគីទាំងពីរបានឯកភាពបង្កើនការ ផ្លាស់ប្តូរដំណើរទស្សនកិច្ចនិងការជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជួនសន្ទនាជាមួយនាយករដ្ឋ មន្រ្តីកូរ៉េខាងត្បូង (រូបថតៈ baodientuchinhphu.vn ) ទន្ទឹមនឹងនោះ ភាគីទាំងពីរបានពិនិត្យការបង្ករលក្ខណៈងាយស្រួលសម្រាប់ទំនិញវៀតណាមនាំចេញទៅកូរ៉េខាងត្បូង រួមទាំងជម្រុញកិច្ចសហ ប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាថ្មី និងឧស្សាហកម្មឧបត្ថម្ភ។ លោក Nguyen Xuan Phuc បានអះអាងឡើងវិញនូវការដែលរដ្ឋាភិបាលវៀតណាម នឹងប្រើ ប្រាស់ខ្ទង់កម្ចីអនុគ្រោះចំនួន១០០លាន ដុល្លារអាមេរិករបស់រដ្ឋាភិបាលកូរ៉េខាង ត្បូងក្នុងការបង្កើនសមិទ្ធភាពលាតត្រ ដាងអនុវត្តន៍រដ្ឋាភិបាលអេឡិកត្រូនិកនៅ វៀតណាម ព្រមទាំងស្នើរដ្ឋាភិបាល កូរ៉េខាងត្បូងបន្តមានការយកចិត្តទុកដាក់ ដល់បណ្តាគំរោងការ កម្មវិធីសហ ប្រតិបត្តិការស្នូលរវាងប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Hyun Oh-Soek អះអាងថាកូរ៉េខាង ត្បូងជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូរសំខាន់ក្នុងតំបន់ និងជាដៃគូ១ក្នុង ចំណោមដៃគូរស្នូលក្នុងគោលនយោបាយផ្តល់ ODA របស់កូរ៉េខាងត្បូងផងដែរ។ នាថ្ងៃទិ២១មករាដដែលលោក NguyenXuan Phuc បានដំណើរកាតចរចារជាមួយ ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Cang Chang Hi។លោក NguyenXuan Phucបាន ស្នើរដ្ឋសភាកូរ៉េខាងត្បូងបន្តគាំទ្រនិងជំរុញការពង្រីកទំនាក់ទំនងទ្វេភាគី។លោក Cang Chang Hiអះអាងថា៖រដសភាកូរ៉េខាងត្បូងបន្តគាំទ្រនិងបង្កលក្ខណះចាំបាច់ ដើម្បីបង្កើនទំនាក់ទមនងសហប្រតិបត្តិការយុទ្ឋសាស្រ្តវៀតណាមកូរ៉េខាងត្បូង៕
Related






