VOV WorldVOV World
សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh នៅឡាវ
24/07/2016 08:27
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមសន្និសីទរដ្ឋមន្ត្រីការទូត អាស៊ានលើកទី៤៩ និងសន្និសីទពាក់ព័ន្ធនានានៅក្រុងវៀងច័ន្ទ
សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh នៅឡាវ
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋ មន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញជួបសន្ទនា ជាមួយរដ្ឋមន្ត្រីការបរទេសឡាវ Saleumxay Kommasith (VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមសន្និសីទរដ្ឋមន្ត្រីការទូត អាស៊ាន លើកទី៤៩ និងសន្និសីទពាក់ព័ន្ធនានានៅក្រុងវៀងច័ន្ទចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦កក្ក ដានោះ នារសៀលថ្ងៃទី២៣កក្កដា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋ មន្ត្រីការបរទេសវៀត ណាម​លោក Pham Binh Minh បានអញ្ជើញជួបសន្ទនា ជាមួយរដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith និងរដ្ឋមន្ត្រីការទូតនិង ពាណិជ្ជកម្ម ប៊្រុយណេ លោកLim Jock Seng ។ លោក Pham Binh Minh ក៏បានជួប សន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស និងជាប្រធានខុទ្ធការល័យប្រធា នាធិបតីម៉ីយ៉ាន់ម៉ា លោកស្រីAung San Suu Kyiផងដែរ។         នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបទេសឡាវ ភាគីទាំងពីរបានឯកភាព បញ្ជា ណែនាំ ឲ្យក្រសួងការបរទេសនៃប្រទេសទាំងពីរ បន្តអនុវត្តប្រកបដោយជោគជ័យ រាល់កិច្ចព្រម ព្រៀងដែលទទួលបាននៅក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរ។​ លោក Pham Binh Minh អះអាងថា វៀតណាមគាំទ្រឡាវ បំពេញល្អតួនាទីជាប្រធានអាស៊ាន  និងចាត់ទុកជោគជ័យរបស់ឡាវក៏ដូចជា ជោគជ័យរបស់វៀតណាមដែរ។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋ មន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញជួបសន្ទនា ជាមួយរដ្ឋមន្ត្រីការទូតនិងពាណិជ្ជកម្ម ប៊្រុយណេ Lim Jock Seng         ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបទេសនិងពាណិជ្ជកម្ម ប៊្រុយណេវិញ ភាគីទាំង ពីរបានផ្លាស់ប្តូររាល់វិធានការជម្រុញវិស័យអាទិភាពសហប្រតិបត្តិការ ជាពិសេស លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​ និងវិនិយោគ។ ភាគីទាំងពីរបានឯកភាព រួម សហ ការជាមួយប្រទេសអាស៊ាននានា កសាងប្រកបដោយជោគជ័យសហគមន៍ អាស៊ាន  លើកកំពស់សាមគ្គីភាពក្នុងអាស៊ាននិងពង្រីកតួនាទីជាមជ្ឈមណ្ឌលរបស់ អាស៊ាន ក្នុងការរក្សាសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់។         នាយប់ថ្ងៃទី ២៣កក្កដា ក្នុងការជួបសន្ទនាជាមួួលោកលោកស្រី Aung San Suu  Kyi ភាគីទាំងពិរបានឯកភាពរឹតបន្តឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហ ប្រតិបត្តិការ លើគ្រប់វិស័យរវាងវៀតណាមជាមួយម៉ីយ៉ាន់ម៉ា៕