Slovakia កាន់ដំណែងធ្វើជាប្រធានប្តូរវែនរបស់ EU ជាលើកដំបូង
02/07/2016 08:14
(VOVworld) – ចាប់ពីថ្ងៃទី ១ កក្កដា តទៅ ប្រទេស Slovakia កាន់ដំណែងធ្វើជាប្រធានប្តូរ វែនទី ១១៦ របស់សហភាពអឺរ៉ុប (EU) ក្រោយរយៈពេល ១២ ឆ្នាំ ចូលរួមសហភាពនេះ។

Slovakia កាន់ដំណែងធ្វើជាប្រធានប្តូរវែនរបស់ EU ជាលើកដំបូង (Image: VNA) (VOVworld) – ចាប់ពីថ្ងៃទី ១ កក្កដា តទៅ ប្រទេស Slovakia កាន់ដំណែងធ្វើ ជាប្រធានប្តូរ វែនទី ១១៦ របស់សហភាពអឺរ៉ុប (EU) ក្រោយរយៈពេល ១២ ឆ្នាំ ចូលរួមសហភាពនេះ។ ទោះបីជាអះអាងថា Slovakia ត្រៀមខ្លួនជាស្រេចទទួល កាន់ដំណែងជាប្រធាន EU ក្តី ប៉ុន្តែ រដ្ឋមន្ត្រីការបរទេស Slovakia លោក Miroslav Lajcak បានចាត់ទុកថា៖ ប្រទេសនេះនឹង ប្រឈមមុខនឹងរាល់ការសាកល្បង ដ៏ធ្ងន់ធ្ងរពីមុនមកតាំងពីការដោះស្រាយការខ្វែងគំនិតជុំវិញបញ្ហាអន្តោប្រវេសន៍ រវាងប្រទេសជាសមាជិកនានាដល់ផលវិបាកដែលផ្ទុះឡើងពីសេចក្តីសម្រេចចាក ចេញពី EU របស់អង់គ្លេស ក៏ដូចជា ដំណើរការកម្មវិធីកែទម្រង់ EU សំដៅ ពង្រឹងសាមគ្គីភាពក្នុងប្លុកនិងឋានៈរបស់សហភាព ផងដែរ។ សាធារណៈមតិ បានវាយតំលៃ ថា៖ Slovakia បានត្រៀមរៀបចំដោយគ្រប់គ្រាន់សំរាប់ឋានៈ ធ្វើជាប្រធានប្តូរវែនរបស់ EU ជាលើកដំបូងនេះ៕
Related






