ស្លូវេនីនិងរុស្ស៊ីចង់ឆ្លងផុតការលំបាកដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ
01/08/2016 09:24
(VOVworld) - នាយប់ថ្ងៃទី៣០ កក្កដា ប្រធានាធិបតី រុស្ស៊ីលោក Vladimir Putin ក្នុងឱកាសបំពេញទស្សន កិច្ចនៅស្លូវេនីបានជួបចរចារជាមួយប្រធានាធិបតី ប្រទេសម្ចាស់ផ្ទះលោក Borut Prahor ក្នុងនោះថ្នាក់ ដឹកនាំទាំងពីររូបបានសំដែងក្ដីសង្ឃឹមថា ប្រទេសទាំងពីរនឹងស្វែងរកឲ្យឃើញនូវដំណោះស្រាយដើម្បីឆ្លងផុតការលំបាកក្នុងដំណើរសហប្រតិបតិ្តការ។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីស្លូវេនីលោក Borut Prahor (រូបថត៖sloveniatimes.com) (VOVworld) - នាយប់ថ្ងៃទី៣០ កក្កដា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងឱកាសបំពេញទស្សនកិច្ចនៅស្លូវេនីបានជួបចរចារជាមួយប្រធានាធិបតីប្រទេស ម្ចាស់ផ្ទះលោក Borut Prahor ក្នុងនោះថ្នាក់ដឹកនាំទាំងពីររូបបានសំដែងក្ដីសង្ឃឹមថា ប្រទេសទាំងពីរនឹងស្វែងរកឲ្យឃើញនូវដំណោះស្រាយដើម្បីឆ្លងផុត ការលំបាកក្នុង ដំណើរសហប្រតិបតិ្តការ។ប្រធានាធិបតីលោក Borut Prahor បានអះអាងថា ស្លូវេនី មានគោលចំណងរក្សាទំនាក់ទំនងមិត្តភាពជាមួយរុស្ស៊ី ដោយសារស្លូវេនីត្រូវការ មិត្តភក្តិច្រើន ហើយចង់មានឱកាសដើម្បីអភិវឌ្ឍន៍ សក្ដានុពលនៃប្រទេសនេះ។ រីឯខ្លួនវិញ ប្រធានាធិបតីលោក Vladimir Putin បាន អះអាងថា ដំណើរទស្សនកិច្ច របស់លោកនៅស្លូវេនីលើកនេះគឺសំដៅដោះស្រាយ ការខ្វែងកំនិតដែលកើតមាន ឡើងតាំងពីយូរណាស់មកហើយរវាងប្រទេសទាំងពីរ៕
Related






