VOV WorldVOV World
សមាគមកាកបាទក្រហមវៀតណាមត្រូវជម្រុញថែមទៀតនូវគោលគំនិតមនុស្សធម៌និងសកម្មភាពមនុស្សធម៌
01/11/2016 10:39
(VOVworld)- សមាគមកាកបាទក្រហមវៀតណាមត្រូវជម្រុញថែមទៀតនូវគោលគំនិត មនុស្សធម៌និងសកម្មភាពមនុស្សធម៌។ប្រការនេះបានអតីតប្រធានរដ្ឋ
សមាគមកាកបាទក្រហមវៀតណាមត្រូវជម្រុញថែមទៀតនូវគោលគំនិតមនុស្សធម៌និងសកម្មភាពមនុស្សធម៌
សកម្មភាពមួយរបស់សមាគមកាកបាទក្រហមវៀតណាម (VOVworld)- សមាគមកាកបាទក្រហមវៀតណាមត្រូវជម្រុញថែមទៀតនូវគោល គំនិតមនុស្សធម៌និងសកម្មភាពមនុស្សធម៌។ប្រការនេះបានអតីតប្រធានរដ្ឋ លោក Truong Tan Sang ប្រធានកត្តិយសនៃមាគមកាកបាទក្រហមវៀតណាមអះអាងនៅ ក្នុងជំនួប ធ្វើការជាមួយសមាគមនាព្រឹកថ្ងៃទី១វិច្ឆិកានៅទីក្រុងហាណូយ។ នៅទីនេះ  លោក Truong Tan Sang មានបំណងចង់ឲ្យសមាគមកាកបាទក្រហមវៀតណាម បន្តពង្រីក ប្រពៃណី និងមានគោលគំនិតជាច្រើនថែមទៀត​សំដៅអនុវត្តប្រកប ដោយប្រសិទ្ធិភាព​នូវចលនាមនុស្សធម៌និងសកម្មភាពសប្បុរសធម៌ផងដែរ។         រីឯប្រធានសមាគមកាកបាទក្រហមវៀតណាម លោកស្រី Nguyen Thi Xuan  Thu បានឲ្យដឹងថា រហូតមកដល់ពេលនេះ សមាគមទទួលបានប្រាក់ចំនួនជាង៩៣ លាន​ដុងពីអង្គការ បុគ្គលនិងដៃគូក្នុងនិងក្រៅប្រទេស។ ពីប្រភពថវិការពោលខាងលើ សមាគមបានអនុវត្តនូវគម្រោងការជួយសង្គ្រោះបន្ទាន់សម្រាប់គ្រួសារជាង៧៤ពាន់ គ្រួនៅខេត្តចំនួន១៥ក្នុងចំណោមខេត្តទាំង២១ដែលត្រូវរងផលប៉ះពាល់ដោយគ្រោះ ធម្មជាតិ។ លោកស្រី Nguyen Thi Xuan Thu មានបំណងថា អតីតប្រធានរដ្ឋ លោក Truong Tan Sang នឹងបន្តផ្តោតការយកចិត្តទុកដាក់ និងចំណាយពេលវេលាចូលរួម រាល់សកម្មភាពនិងព្រឹត្តិការណ៍ធំៗរបស់សមាគមនាពេលខាងមុខ៕